ព័ត៌មានអន្តរជាតិ

លោក Trump បញ្ជាក់ថានឹងពិចារណាការផ្លាស់ប្តូរទីតាំងមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីតាលី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ ដែលបានដកស្រង់ចេញពីកាសែតក្នុងស្រុក Corriere della Sera បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីថាគាត់កំពុងតែពិចារណាទៅលើការផ្លាស់ប្តូរកងទ័ពចេញពីមូលដ្ឋាននៅក្នុងប្រទេសអ៊ីតាលីដោយបន្ថែមថា អ៊ីតាលីមិនបានបង្ហាញវត្តមាននៅទីនោះទេនៅពេលដែលយើងត្រូវការ។

កាសែតដដែលបាននិយាយថា លោក Trump បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ក្នុងអំឡុងពេលដែលលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរំពឹងទុកកាលពីថ្ងៃសុក្រ។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងរ៉ូម បាននិយាយថា អ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងឆ្លើយតបនៅពេលក្រោយចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីការដោះស្រាយជម្លោះដែលកំពុងបន្តរបស់ពួកគេ។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Trump អំពីការផ្លាស់ទីលំនៅរបស់កងទ័ព រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី Guido Crosetto បាននិយាយថា លោក មិនអាចយល់ ពីហេតុផលនៅពីក្រោយរឿងនោះទេ។

លោកបានកត់សម្គាល់ថា ប្រទេសអ៊ីតាលីកំពុងធ្វើការជាមួយបណ្តាប្រទេសនៅក្នុងសម្ព័ន្ធដើម្បីរៀបចំបេសកកម្មនៅច្រកសមុទ្រ Hormuz ដែលផ្តោតលើការបោសសម្អាតមីន និងការការពារនាវាចរណ៍ដែនសមុទ្រផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top