ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតំបន់ព្រៃឡង់ដែលមានព្រំប្រទល់ជាប់នឹង កំពង់ធំ-ក្រចេះ

កំពង់ធំ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ លោក នួនផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីក្រោមឱវាទជាច្រើនរូប ចុះមកពិនិត្យស្ថានភាព ជាក់ស្តែង នៅទីតាំង មួយចំនួនក្នុងតំបន់ព្រៃឡង់ ដែលមានជាប់ព្រំប្រទល់នឹងខេត្តក្រចះ ដែលត្រូវបានជនខិលខូចមួយចំនួនបានព្យាយាមកាប់បំផ្លាញដើម្បីយកធ្វើជាកម្មសិទ្ធិ។

យោងតាមការលើកឡើងពីសំណាក់រដ្ឋបាលខេត្តកំពង់ធំបានឲ្យដឹងថា គិតនៅត្រឹមដើមឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបានកសាងសំណុំរឿងចំនួន ៧ ករណីព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរថាពេលនេះ រដ្ឋបាលខេត្តបានធ្វើការសហការជាមួយស្ថាប័នតុលាការ ក្នុងការស៊ើបអង្កេតព្រមទាំងបាន ស្វែងរកមេក្លោងដែលនៅពីក្រោយខ្នងនៃការកាប់ទន្ទ្រានព្រៃឡង់ដែលជាសម្បត្តិរបស់ជាតិនេះថែមទៀតផងដែរ៕ឮ

ដោយ៖ សំនៀង

To Top