ព័ត៌មានជាតិ

សហ័ពន្ធម្រេច និងគ្រឿងទេសកម្ពុជា​ (CPSF) រៀបចំវគ្គបណ្តុះបណ្តាល ពីការបង្កើនទិន្នផលផលិតកម្ម និងការគ្រប់គ្រង

ភ្នំពេញ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ សហ័ពន្ធម្រេច និងគ្រឿងទេសកម្ពុជា​ (CPSF) បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការបង្កើនទិន្នផលផលិតកម្ម និងការគ្រប់គ្រងឃ្លាំងនឹង ក្រោយពេលប្រមូលផលនៅសហគមន៍ម្រេចសរីរាង្គត្រមូងមេមត់ ភូមិជាំទ្រៀក ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយ អំពីបច្ចេកទេសថ្មីៗក្នុងការដាំដំណាំម្រេច, ស្វែងយល់ពីការត្រួតពិនិត្យជម្ងឺ និងសត្វល្អិត ដែលអាចកើតមាននៅលើដំណាំម្រេច, របៀបបង្កើនទិន្នផលនិង គុណភាពតាមស្តង់ដារនាំចេញ និងរបៀបគ្រប់គ្រងក្រោយពេលប្រមួលផលដំណាំផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះសហ័ពន្ធរំពឹងទុកថាសមាគមន៍និងកសិករ​នឹងទទួលបានព័ត៏មាន បន្ថែមដែលអាចជួយនិងជម្រុញឲ្យដំណាំម្រេចកាន់តែល្អប្រសើរជាងមុននិងងត្រូវនឹងស្តង់ដារសម្រាប់ការនាំចេញក្រៅប្រទេស។

វគ្គបណ្តុះបណ្តាលនេះត្រូវបានបណ្តុះបណ្តាលដោយអ្នកជំនាញមានបទពិសោធន៍ នៅក្នុងដំណាំម្រេច និង សមាគមលើកកម្ពស់ម្រេចកំពត ដែលបានផ្ដល់យោបល់ និងចែករំលែកទៅកាន់កសិករដែលបានចូលរួមនៅថ្ងៃបណ្តុះបណ្តាល។ បន្ថែមពីលើនេះដែរកម្មវិធីនេះ មានការចូលរួមពីកសិករជាសរុបចំនួន ៥០​នាក់ដែរមានការចូលរួមពីកសិករដាំដំណាំម្រេច និង គ្រូបង្គោលពីសហគមន៍នានា ។

ជាចុងក្រោយ សូមអរគុណទៅកាន់សហគ្រិនខ្មែរ និង EU-German CAPSAFE ដែលតែងតែគាំទ្រនិងផ្តល់ជាជំនួយមកកាន់ សហព័ន្ធដែលបានរួមចំណែកជាផ្នែកមួយដើម្បីឲ្យវគ្គបណ្តុះបណ្តាលនេះធ្វើឡើងបានដោយ ជោគជ័យ។

To Top