ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន បច្ចេកវិទ្យាបៃតងរបស់ចិន កំណត់គោលដៅទីផ្សារថ្មីដែលរងផលប៉ះពាល់ដោយវិបត្តិថាមពលសង្គ្រាមអ៊ីរ៉ង់ ក្នុងនោះ នីហ្សេរីយ៉ា តម្លៃប្រេងម៉ាស៊ូតកើនឡើង ៤០% 

បរទេស៖ មហាយក្សបច្ចេកវិទ្យាស្អាត របស់ប្រទេសចិន ដែលស្រេកឃ្លានទីផ្សារនាំចេញ ដើម្បីជំរុញប្រាក់ចំណេញដែលកំពុងធ្លាក់ចុះ គឺមិនបានទុកឲ្យវិបត្តិនេះខ្ជះខ្ជាយឡើយ ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី អាគុយ និងបន្ទះសូឡា បានទាក់ទាញប្រទេសនានា ដែលកំពុងស្វែងរកការផ្ដាច់ខ្លួនចេញពីការនាំចូលប្រេងឥន្ធនៈថ្លៃៗ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ បានបង្កឱ្យមានការភ្ញាក់ផ្អើលថាមពលទូទាំងពិភពលោក។
 
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Jinko Solar Co. ដែលជាក្រុមហ៊ុន ផលិតថាមពលព្រះអាទិត្យធំ ជាងគេមួយរបស់ប្រទេសចិន គឺបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពីរនៅចុងខែមេសាជាមួយដៃគូ នៅក្នុងប្រទេសនីហ្សេរីយ៉ា នៅក្នុងតំបន់មួយ ដែលតម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៤០% ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិ ក្នុងពេលដែលក្រុមហ៊ុនផលិតរថយន្តកំពុងស្វែង រកមធ្យោបាយដើម្បីពង្រីកការលក់ទៅកាន់ទីតាំងនានា រួមទាំងអឺរ៉ុប និងក្រុមហ៊ុនផ្ទុកថាមពលកំពុងបង្កើន ការដឹកជញ្ជូនទៅក្រៅប្រទេស។
 
លោក Chia Chen អ្នកវិភាគ នៅ Bloomberg Intelligence (BI) បាននិយាយថា “ក្រុមហ៊ុនផលិតរបស់ចិន កំពុងចាប់យកផលប៉ះពាល់ នៃការនាំចេញពីការប្រញាប់ប្រញាល់ទូទាំងពិភពលោកនេះ ដែលកំពុងជួយគាំទ្រតម្លៃរបស់ពួកគេនៅក្នុងទីផ្សារ ក្រៅប្រទេស”៕
 

To Top