ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានកោះតៃវ៉ាន់អំពីការប្រកាសឯករាជ្យ បន្ទាប់ពីដំណើរទស្សនកិច្ច២ថ្ងៃនៅប្រទេសចិន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកោះតៃវ៉ាន់កុំឱ្យប្រកាសឯករាជ្យជាផ្លូវការ បន្ទាប់ពីការព្រមានរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅទីក្រុងប៉េកាំងថា ការដើរខុសលើកោះប្រជាធិបតេយ្យអាចជំរុញឱ្យសហរដ្ឋអាមេរិក និងចិនមានជម្លោះ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា នៅពេលសួរថាតើគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់បានផ្លាស់ប្តូរឬអត់,  លោក ត្រាំ បាននិយាយថា “គ្មានអ្វីផ្លាស់ប្តូរទេ”។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកប្រឆាំងនឹងតៃវ៉ាន់ប្រកាសឯករាជ្យ អំឡុងពេលដែលហាក់ដូចជាសួរអំពីតម្រូវការណាមួយសម្រាប់សហរដ្ឋអាមេរិកក្នុងការការពារកោះនេះក្នុងករណីមានការវាយប្រហារ។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រនៅសហរដ្ឋអាមេរិកថា “ខ្ញុំមិនចង់បាននរណាម្នាក់ឱ្យឯករាជ្យទេ ហើយអ្នកដឹងទេ យើងត្រូវបានគេសន្មត់ថាធ្វើដំណើរ ១៥ ២៩០ គីឡូម៉ែត្រ ដើម្បីប្រយុទ្ធប្រឆាំងគ្នា ខ្ញុំមិនចង់បានរឿងនោះទេ”។

លោកបានបន្ថែមថា “ខ្ញុំចង់ឱ្យពួកគេស្ងប់ស្ងាត់” ហើយ “ខ្ញុំចង់ឱ្យប្រទេសចិនស្ងប់ស្ងាត់”។

ប្រែសម្រួលៈ ណៃ តុលា

To Top