ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សង្ស័យថាមានបំណង ចង់ប្រគល់ឃ្លាំងស្តុក នុយក្លេអ៊ែរ របស់ខ្លួនទៅឲ្យរុស្សីគ្រប់គ្រង

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Al Hadath របស់អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថាអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រគល់ឃ្លាំង ផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុចម្រាញ់ ខ្លាំងរបស់ខ្លួនទៅឱ្យប្រទេសរុស្ស៊ី ។
គំនិតនេះ ត្រូវបានធ្វើឡើង ជាផ្នែក នៃសំណើសន្តិភាពចុងក្រោយបង្អស់ដែលក្រុង តេហរ៉ង់ បានផ្ញើទៅកាន់សហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន។ទីភ្នាក់ងារព័ត៌មានបាននិយាយកាលពីថ្ងៃចន្ទដោយដកស្រង់ឯកសារលេចធ្លាយដែលខ្លួនទទួលបាន។

ការចរចាដោយប្រយោល រវាងភាគីទាំងពីរ ដែលសម្របសម្រួល ដោយទីក្រុងអ៊ីស្លាម៉ាបាដ ត្រូវបានជាប់គាំងចាប់តាំងពីបទឈប់បាញ់ ត្រូវបានបង្កើតឡើងនៅដើមខែមេសា។

គួរឲ្យដឹងដែរថាកិច្ចការងារត្រូវ​បាន​ធ្វើ​​ តាម​រយៈពេល​មួយ​ខែ​ នៃ​អរិភាព​ដែល​ផ្តួចផ្តើម​ ដោយ​អាមេរិក និង​អ៊ីស្រាអែល​ប្រឆាំង​នឹង​សាធារណរដ្ឋ​អ៊ីស្លាម​កាលពី​ចុងខែ​កុម្ភៈ ។ ទាំងក្រុងវ៉ាស៊ីនតោន និងក្រុងតេហរ៉ង់ បានដាក់សំណើម្តងហើយម្តងទៀត ដើម្បីបញ្ចប់ជម្លោះ ខណៈពេលដែលច្រានចោលការទាមទារ របស់គ្នាទៅវិញទៅមកនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top