ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីអភិសេករូបសំណាក់ព្រះវិស្ណុគង់លើស្ដេចគ្រុឌ មានទីតាំងនៅ ភូមិថ្នល់សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្ដេចឪ លើផ្លូវជាតិលេខ៦ ឆ្ពោះទៅព្រលានយន្តហោះចាស់។

ដោយមានការចូលរួមពី សម្ដេចម៉ែនសំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ រដ្ឋបាលខេត្តសៀមរាប មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព ភាពត្រជាក់ប្រជុំដល់ទឹកដី និងដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាផងដែរ។

គួររំលឹកឡើងវិញថាកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យបានសហការគ្នារៀបចំពិធីយាង ព្រះវិស្ណុគគង់លើស្ដេចគ្រុឌ ពីខេត្តឧត្តរមានជ័យមកខេត្តសៀមរាប។



ដោយ៖ អ៊ុយ សុធុន|លោក លី ស្មាលអែល|សៀមរាប|ដើមអម្ពិល
