រដ្ឋមន្ត្រីការពារជាតិ ក្រិកអះអាងថាដ្រូន របស់អ៊ុយក្រែនមានសមត្ថភាព បំផ្លាញបានខ្លាំងជាងដ្រូនផ្សេងៗ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិក្រិក លោក Nikos Dendias បាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង របស់កងទ័ពជើងទឹកអ៊ុយក្រែន ដែលត្រូវបានគេរកឃើញនៅកោះក្រិក កាលពីដើមខែនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វាមានសមត្ថភាពខ្ពស់ អាចនឹងពន្លេចនាវាដឹកជញ្ជូនស៊ីវិល ហើយនាំឱ្យមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ខុសពីដ្រូនធម្មតាផ្សេងទៀត។
ដ្រូនអត្តឃាត (USV) ត្រូវបានគេរាយការណ៍ថាជាយន្តហោះ គ្មានមនុស្សបើកប្រភេទ Magura V3 kamikaze របស់អ៊ុយក្រែន ដែលមានសមត្ថភាពផ្ទុកបន្ទុកផ្ទុះរហូតដល់ ៣០០ គីឡូក្រាម។
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា នាយករដ្ឋមន្ត្រី Kyriakos Mitsotakis និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលត្រូវបានគេរាយការណ៍ថា បានរាយការណ៍អំពីបញ្ហានេះកាលពីសប្តាហ៍មុននេះ។
ថ្លែងនៅក្នុងសន្និសីទមួយកាលពីថ្ងៃពុធលោក Dendias បានបដិសេធមិនបញ្ចេញព័ត៌មានលម្អិត នៃការស៊ើបអង្កេតនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថាយន្តហោះគ្មានមនុស្សបើក អាចបណ្តាលឱ្យមានការខូចខាតយ៉ាងសម្បើម៕
