DAP News
ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំឱ្យដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ នូវការធ្លាក់ចុះសីលធម៌សង្គម ពិសេសអ្នកផលិតមាតិកា អនាធិបតេយ្យ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញ និងដាក់ចេញវិធានការបច្ចេកទេស និងវិធានការអប់រំ ដើម្បីទប់ស្កាត់នូវការធ្លាក់ចុះសីលធម៌សង្គម ពិសេសអ្នកផលិតមាតិកាអនាធិបតេយ្យ លើបណ្តាញសង្គម។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធិបតី បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជំរុញ និងដាក់ចេញនូវវិធានការបច្ចេកទេស និងវិធានការអប់រំស៊ីជម្រៅដើម្បីទប់ស្កាត់នូវការធ្លាក់ចុះសីលធម៌សង្គម ពិសេសអ្នកផលិតមាតិកាអនាធិបតេយ្យលើបណ្តាញសង្គម ព្រមទាំងផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋ ចូលរួមសហការ និងរាយការណ៍ដើម្បីគ្រប់គ្រងដោះស្រាយបញ្ហាប្រឈមទាំងអស់នេះឱ្យមានប្រសិទ្ធភាព៕

To Top