លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យតែងតាំង លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ វិញ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី ជំនួស លោក ថង សាវុន ត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

