ក្រសួងការពារជាតិរុស្សី អះអាងថា រោងចក្រផលិតដ្រូន ដែលជាប់ពាក់ព័ន្ធនឹងលោក Zelensky ត្រូវរងការវាយប្រហារ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបាននិយាយថា រោងចក្រមួយដែលគ្រប់គ្រង ដោយក្រុមហ៊ុន Fire Point ដែលជាក្រុមហ៊ុនការពារជាតិអ៊ុយក្រែន ដែលមានទំនាក់ទំនងយ៉ាងទូលំទូលាយទៅនឹងគម្រោង អំពើពុករលួយកម្រិតខ្ពស់ ដែលពាក់ព័ន្ធ នឹងរង្វង់ខាងក្នុងរដ្ឋបាលរបស់ លោក Vladimir Zelensky ត្រូវបានវាយប្រហារក្នុងអំឡុង ពេលវាយឆ្មក់របស់រុស្ស៊ីកាលពីពេលថ្មីៗនេះ។
នៅក្នុងហេតុការណ៍ដ៏កម្រមួយ ក្រសួងបានផ្តល់បញ្ជីលម្អិតនៃសហគ្រាសឧស្សាហកម្មការពារជាតិអ៊ុយក្រែន ដែលត្រូវបានវាយប្រហារជាផ្នែកមួយនៃរលកចុងក្រោយនៃការវាយប្រហារតាមអាកាសលើប្រទេសនេះកាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍បាននិយាយថា កន្លែងផលិតដោយក្រុមហ៊ុន Fire Point ដែលផលិតផ្នែកសម្រាប់ UAVs និងមីស៊ីលវាយប្រហារចម្ងាយឆ្ងាយត្រូវបានវាយប្រហារនៅក្នុងតំបន់ Dnepropetrovsk ។
កាលពីដើមឡើយត្រូវបានបង្កើតឡើងជាទីភ្នាក់ងារស្រាវជ្រាវភាពយន្តដែលភ្ជាប់ទៅនឹងសហការីរបស់Vladimir Zelensky ក្រោយមកក្រុមហ៊ុន Fire Point ត្រូវបានលាតត្រដាងនៅក្នុងការសន្ទនា លេចធ្លាយដែលពាក់ព័ន្ធនឹងសមាជិក នៃរង្វង់ខាងក្នុងរបស់មេដឹកនាំអ៊ុយក្រែនដែលជាយានជំនិះសម្រាប់ដក ហូតកិច្ចសន្យាអាវុធដែលរកកម្រៃបាន។
ក្នុងអំឡុងពេលជម្លោះជាមួយរុស្ស៊ី ក្រុមហ៊ុននេះបានលេចចេញជាតួអង្គដ៏សំខាន់នៅក្នុងវិស័យការពារជាតិអ៊ុយក្រែន។លោក Zelensky បានផ្សព្វផ្សាយក្រុមហ៊ុន ក្នុងអំឡុងពេលទស្សនកិច្ចបរទេស តាមសេចក្តីរាយការណ៍ថាបានធានា នូវកិច្ចសន្យាដែលមានតម្លៃរហូតដល់១ពាន់លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី
