ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បិទច្រកសមុទ្រហ័រមូសជាថ្មី ដោយសារតែការវាយប្រហារ របស់អ៊ីស្រាអែល នៅលីបង់

បេទេស៖ អ្នកចរចាអាមេរិក និងអ៊ីរ៉ង់ បានធ្វើដំណើរ ទៅកាន់ប្រទេសស្វីសនៅថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីការបន្ថែមព័ត៌មាន លម្អិតសំខាន់ៗ ទៅក្នុងកិច្ចព្រមព្រៀងបណ្ដោះអាសន្នរបស់ពួកគេ ដើម្បីបញ្ឈប់សង្គ្រាម ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនបានបិទច្រកសមុទ្រហ័រមូស ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ ហើយបានព្រមានថា អាចនឹងសម្រេចបានតិចតួចប៉ុណ្ណោះ ប្រសិនបើការប្រយុទ្ធគ្នាមិនបញ្ឈប់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ថា ជាការឆ្លើយតប ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញការគំរាមកំហែងថ្មីមួយ ដើម្បីដាក់ពន្ធអាមេរិក នៅក្នុងផ្លូវទឹកដ៏សំខាន់នេះ ប្រសិនបើកិច្ចព្រមព្រៀង ចុងក្រោយជាមួយអ៊ីរ៉ង់ មិនត្រូវបានឈានដល់ក្នុង រយៈពេល ៦០ ថ្ងៃ នោះទេ ដោយនិយាយថា ប្រាក់នេះនឹងត្រូវសម្រាប់ “សេវាកម្មដែលផ្តល់ជាការ ការពារដល់ប្រទេសនៅមជ្ឈិមបូព៌ា”។ កិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យមានការធ្វើដំណើរដោយឥតគិតថ្លៃរយៈពេល ៦០ ថ្ងៃ។

ការប្រកាសទាំងនេះបានបង្ហាញពីការចាប់ផ្តើមដ៏លំបាកមួយចំពោះកិច្ចពិភាក្សាកម្រិតបច្ចេកទេស ដែលអ្នកសម្របសម្រួលសំខាន់គឺប៉ាគីស្ថាន បាននិយាយថា នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ដោយអ្នកសម្របសម្រួលកាតា ក៏ចូលរួមផងដែរ។

អនុប្រធានាធិបតីអាមេរិក គឺ លោក JD Vance បានចាកចេញទៅកាន់ប្រទេសស្វីសនៅល្ងាចថ្ងៃសៅរ៍ ខណៈដែលទូរទស្សន៍រដ្ឋអ៊ីរ៉ង់​ បានបង្ហោះវីដេអូដែលបង្ហាញពីអ្នកចរចារបស់អ៊ីរ៉ង់មកដល់ទីនោះ ។ ពួកគេត្រូវបានដឹកនាំដោយប្រធានសភា Mohammad Bagher Qalibaf និងរួមមានរដ្ឋមន្ត្រីការបរទេស Abbas Araghchi និងមន្ត្រីធនាគារកណ្តាល និងប្រេងជាដើម។ កិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យមានការដោះលែង ឱ្យរួចផុតពីការបង្កកទ្រព្យសម្បត្តិ រាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់។
ប្រែសម្រួលៈ ណៃ តុលា

To Top