អ៊ីរ៉ង់ អះអាងថា គ្មានការបេីកច្រកហ័រមូសឡេីងវិញទេ ដរាបណាអ៊ីស្រាអែល បន្ដវាយប្រហារលីបង់
បរទេស៖ ប្រភពព័ត៌មានអ៊ីរ៉ង់ឧ្យដឹងថា ច្រកសមុទ្រហ័រមូសនឹងមិនបើកឡើងវិញទេ ដរាបណាបទឈប់បាញ់នៅលីបង់មិនត្រូវបានគោរព ហើយការលើកលែង សម្រាប់ការលក់ប្រេងអ៊ីរ៉ង់ មិនត្រូវបានចេញ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលឧ្យដឹងថា អ៊ីស្រាអែល នឹងមិនដកខ្លួនចេញពីតំបន់សន្តិសុខនៅលីបង់ទេ ដែលមានន័យថា អ៊ីស្រាអែល នឹងបន្ដឈរជេីងនៅក្នុងទឹកដីលីបង់ ដែលខ្លួនវាយយកបាន៕
ប្រែសម្រួល ឈូក បូរ៉ា
