កាសែត New York Times៖ សហរដ្ឋអាមេរិកបារម្ភថា អ៊ីស្រាអែល អាចសម្លាប់អ្នកចរចា កំពូលរបស់អ៊ីរ៉ង់
បរទេស៖ កាសែត New York Times បានផ្សាយថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភថា អ៊ីស្រាអែលអាចសម្លាប់អ្នកចរចាកំពូលរបស់អ៊ីរ៉ង់ ក្នុងការប៉ុនប៉ងធ្វើឱ្យខូចដល់ ការចរចាសន្តិភាព រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមរបាយការណ៍របស់កាសែត New York Times កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីអាមេរិកបារម្ភថា អ៊ីស្រាអែលនឹងកំណត់គោលដៅលើប្រធានសភាអ៊ីរ៉ង់ Mohammad Ghalibaf និងរដ្ឋមន្ត្រីការបរទេស Abbas Araghchi និងធ្វើឲ្យ “វិនាស” នូវឱកាសនៃការដោះស្រាយណាមួយ។
ប្រភពរបស់កាសែត NYT បានអះអាងថា វ៉ាស៊ីនតោនបានសុំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ ដើម្បីទៅដាស់តឿនទីក្រុងតេអេរ៉ង់អំពីផែនការដែលអាចកើតមានដោយទីក្រុងហ្សេរុយសាឡឹមខាងលិច។
លោក Ghalibaf និងលោក Araghchi បានកាន់កាប់ដំណើរការចរចាសម្រាប់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់ទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់ទីក្រុង តេហេរ៉ង់ លោក Ali Larijani និងអតីតរដ្ឋមន្ត្រីការបរទេស Kamal Kharazi ដែលអ្នកទាំងពីរបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយជនជាតិអាមេរិក។
សូមជម្រាបថា ការវាយប្រហារដំបូងរបស់អាមេរិក និងអ៊ីស្រាអែលលើសាធារណរដ្ឋអ៊ីស្លាមកាលពីចុងខែកុម្ភៈ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀត។
ប្រែសម្រួល: ណៃ តុលា









