ចិន ចាប់ផ្តើមល្បាតឆ្មាំឆ្នេរសមុទ្រ នៅភាគខាងកើតកោះតៃវ៉ាន់ ទោះបីជាមានការជំទាស់ ពីអន្តរជាតិ
បរទេស៖ ប្រទេសចិន បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនបានចាប់ផ្តើម ការល្បាតឆ្មាំសមុទ្រថ្មីមួយ នៅភាគខាងកើតនៃកោះតៃវ៉ាន់ ដោយទទួលបានការឆ្លើយតបយ៉ាងខ្លាំងក្លា ពីទីក្រុងតៃប៉ិ បន្ទាប់ពីក្រុមការងារមួយ កាលពីខែមុននៅឆ្នេរសមុទ្រនៃកោះនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងរដ្ឋធានីភាគខាងលិចមួយចំនួន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ថា យោធាចិនធ្វើប្រតិបត្តិការស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន។ ប៉ុន្តែប្រទេសចិន បានចាប់ផ្តើមប្រើប្រាស់ឆ្មាំសមុទ្រ របស់ខ្លួន ដើម្បីអនុវត្តការទាមទារទឹកដីរបស់ខ្លួន នៅក្នុងអ្វីដែលកោះតៃវ៉ាន់ហៅថា “យុទ្ធសាស្ត្រច្បាប់” ដើម្បីទាមទារមូលដ្ឋានច្បាប់ សម្រាប់សកម្មភាពរបស់ចិន។
កងនាវានឹងធ្វើ “ការល្បាតអនុវត្តច្បាប់” នៅក្នុងតំបន់នេះ ឆ្មាំសមុទ្រចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ខ្លួននឹងពង្រឹងការល្បាតបែបនេះនៅក្នុងអ្វីដែលខ្លួនហៅថាដែនទឹករបស់ចិន។
ឆ្មាំសមុទ្រចិនបានបន្តថា ឆ្មាំសមុទ្រនឹង “ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់ចិន”។
ប្រែសម្រួល: ណៃ តុលា









