ស្ថាប័នចិន ចេញផ្សាយរបាយការណ៍ ស្តីពី” ការរិះគន់ផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់ លើការទាមទាររបស់ហ្វីលីពីន ចំពោះទឹកដីនៅសមុទ្រចិនខាងត្បូង”
យោងតាមដំណឹង របស់ក្រសួងធនធានធម្មជាតិចិនឱ្យដឹងថា នៅថ្ងៃទី ៨ ខែកក្កដា វិទ្យាស្ថានស្រាវជ្រាវ យុទ្ធសាស្ត្រអភិវឌ្ឍន៍សមុទ្រ នៃក្រសួងធនធានធម្មជាតិចិន បានចេញផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា “ការរិះគន់ផ្នែកប្រវត្តិសាស្ត្រ និងផ្នែកច្បាប់លើការទាមទារ របស់ហ្វីលីពីនចំពោះទឹកដី នៅសមុទ្រចិនខាងត្បូង” ក្នុងគោលបំណងពិនិត្យសង្កេតមើលថា តើការទាមទាររបស់ហ្វីលីពីន ចំពោះទឹកដីនៅសមុទ្រចិនខាងត្បូង ស្របនឹងច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាទូទៅ និងឯកសារប្រវត្តិសាស្ត្រសាធារណេៈដែលអាចទុកចិត្តបានឬយ៉ាងណា ដើម្បីបញ្ជាក់ថាតើការទាមទារទឹកដីពាក់ព័ន្ធនេះសមស្រប តាមច្បាប់អន្តរជាតិដែរឬទេ។
របាយការណ៍នេះចង្អុលបង្ហាញថា អំណះអំណាងពាក់ព័ន្ធដែលបង្ហាញដោយភាគីហ្វីលីពីនដើម្បីគាំទ្រការទាមទារទឹកដីនៅកោះHuangyan និងថ្មប៉ប្រះទឹកមួយចំនួននៅកោះNansha គឺខុសឆ្គង និងមួលបង្កាច់ឯកសារប្រវត្តិសាស្ត្រ ពោលគឺមិនអាចចាត់ទុកជាភស្តុតាងខាងផ្លូវច្បាប់។ វាគ្រាន់តែជាលេសសម្រាប់ហ្វីលីពីនប្រើដើម្បីគេចវេះពីការរឹតបន្តឹងនៃសន្ធិសញ្ញាអន្តរជាតិ និងវាតទីទឹកដីរបស់ខ្លួនដោយខុសច្បាប់តែប៉ុណ្ណោះ។ ការវាតទីទឹកដីរបស់ហ្វីលីពីនគឺជាការប៉ុនប៉ងប្រឆាំងនឹងប្រព័ន្ធច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសណ្តាប់ធ្នាប់ក្រោយសង្គ្រាមលោកលើកទី២៕









