English

ទូតចិន ច្រាលចោលការចុះផ្សាយ របស់កាសែតជប៉ុន ដែលថា វេជ្ជបណ្ឌិតជនជាតិចិនម្នាក់ បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោម នៅមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានធ្វើការច្រានចោល ចំពោះការចុះផ្សាយ របស់កាសែតជប៉ុន Yomiuri Shimbun ដែលបានចុះផ្សាយថា វេជ្ជបណ្ឌិតជនជាតិចិនម្នាក់ បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោម នៅមន្ទីរពេទ្យព្រះកេតុមាលា។

តាមរយៈគណនីហ្វេសប៊ុករបស់ លោក វ៉ាង វិនពីន ឯកអគ្ករដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា «យោងតាមការចុះផ្សាយថ្មីៗនេះរបស់កាសែតជប៉ុន Yomiuri Shimbun បានឱ្យដឹងថា វេជ្ជបណ្ឌិតជនជាតិចិនម្នាក់ បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោម នៅមន្ទីរពេទ្យព្រះកេតុមាលា។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានធ្វើការផ្ទៀងផ្ទាត់ជាមួយ មន្ទីរពេទ្យព្រះកេតុមាលា បានឱ្យដឹងថា គ្មានវេជ្ជបណ្ឌិតជនជាតិចិនណាម្នាក់ ធ្លាប់ចូលរួមក្នុងការវះកាត់ប្តូរតម្រងនោម នៅមន្ទីរពេទ្យនោះទេ។ ការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun គឺជាព័ត៌មានក្លែងក្លាយទាំងស្រុង»។

To Top