សហរដ្ឋអាមេរិក បើកការវាយប្រហារ សាជាថ្មីលើទឹកដីអ៊ីរ៉ង់ ចូលដល់យប់ទី ៦ជាប់គ្នា
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាយោធា របស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីប្រឆាំង នឹងអ៊ីរ៉ង់រយៈពេលប្រាំមួយយប់ជាប់ៗគ្នាហើយ ខណៈដែលភាគីទាំងពីរនៅតែ បន្តប្រយុទ្ធដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ។
ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកឬCentcomបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារមានគោលបំណងធ្វើឱ្យ ខូចសមត្ថភាពយោធាអ៊ីរ៉ង់បន្ថែមទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា មីស៊ីលរបស់អាមេរិកបានវាយប្រហារនៅជិតកោះ Qeshm ឈូងសមុទ្រ ក្បែរច្រកសមុទ្រ Hormuz ក៏ដូចជានៅ Bandar Abbas និង Bushehr ដែលជាទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែរ។
ការវាយប្រហារគ្នានេះកើតឡើង បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរ បាញ់ប្រហារដាក់គ្នាពេញមួយយប់ ដោយអរិភាពជាថ្មីបានធ្វើឱ្យកាន់តែតានតឹង ដល់កិច្ចព្រមព្រៀងបឋមរបស់ពួកគេ ដើម្បីបញ្ចប់សង្គ្រាម។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump យ៉ាងណាក្តីនៅតែបើកចំហសម្រាប់ កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់នៅឡើយ៕









