ព័ត៌មានជាតិ

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ៣២នាក់ បន្ទាប់ពីប្រព្រឹត្តបទល្មើស ៦ករណីផ្សេងគ្នា

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ៦ករណីផ្សេងគ្នា ។

អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញមុខជនសង្ស័យ៣២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ៦ករណីផ្សេងគ្នា ដែលកម្លាំងជំនាញបង្ក្រាបបាន គិតចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យខាងលើ មានការសហការជាមួយកម្លាំង ជំនាញអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

To Top