Feature

ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នាំអំណោយដល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥៤គ្រួសារ នៅស្រុកបាធាយ

កំពង់ចាម ៖  លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន ៥៤គ្រួសារ ស្ថិតនៅក្នុងបរិវេណវត្តប្រើសមាស ភូមិទព្រង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋរងគ្រោះទាំង ៥៤គ្រួសារ បានទទួលអំណោយសង្គ្រោះបន្ទាន់ ដើម្បីជួយសម្រាលការលំបាក និងជួយឱ្យពួកគាត់មានលទ្ធភាពស្តារជីវភាពរស់នៅឡើងវិញ ដោយក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខកំប៉ុង ១យួរ, មីជាតិ ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត១សម្រាប់, ទឹកសុទ្ធ ១កេស , និងថវិកាមួយចំនួន ។

ការនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋរងគ្រោះនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការជួយសង្គ្រោះទាន់ពេលវេលារបស់កាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះធម្មជាតិ ជាពិសេសក្នុងគ្រាដែលពួកគាត់ត្រូវការជំនួយ និងការគាំទ្រជាចាំបាច់។

ប្រជាពលរដ្ឋទាំង ៥៤គ្រួសារ បានសម្តែងនូវក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយ និងការយកចិត្តទុកដាក់ដល់ពួកគាត់ក្នុងពេលជួបការលំបាក៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top