Feature

ការស្ទង់មតិរបស់បណ្តាញ CGTN | ផែនការ ៥ ឆ្នាំទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់តំបន់រដ្ឋបាលពិសេសម៉ាកាវបង្កើតគំរូថ្មីនៃការអនុវត្ត “ប្រទេសមួយ ប្រព័ន្ធពីរ”

នៅថ្ងៃទី ១៨ ខែសីហា តំបន់រដ្ឋបាលពិសេសម៉ាកាវបានប្រកាសជាផ្លូវការនូវ “ផែនការ ៥ ឆ្នាំទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់តំបន់រដ្ឋបាលពិសេសម៉ាកាវ (2026-2030)”។

ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នករស់នៅម៉ាកាវចំនួន ១៥៥១ នាក់ បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣% យល់ឃើញថា ចាប់តាំងពីតំបន់ម៉ាកាវចូលរួមការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវមក មានភ្ញៀវទេសចរកាន់តែច្រើនទៅទស្សនាម៉ាកាវ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែងាយស្រួល ហើយបានស្រូកទាញការវិនិយោគកាន់តែច្រើនឡើងៗ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៥% បានលើកឡើងថា ការពឹងផ្អែកលើមាតុប្រទេស និងការតភ្ជាប់ជាមួយពិភពលោក គឺជាឧត្តមភាពពិសេសរបស់ម៉ាកាវ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,២% បាននិយាយត្រង់ៗថា ការអនុវត្ត “ប្រទេសមួយ ប្រព័ន្ធពីរ” នៅម៉ាកាវទទួលបានជោគជ័យ៕

To Top