ម៉ាឡេស៊ី ជំរុញឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្ន ខណៈសន្តិសុខកាន់តែអាក្រក់ទៅៗ នៅភាគខាងត្បូងប្រទេសថៃ
កូឡាឡាំពួរ៖ ម៉ាឡេស៊ី បានណែនាំពលរដ្ឋរបស់ខ្លួន ដែលធ្វើដំណើរនៅក្នុងខេត្តយ៉ាឡា ណារ៉ាធីវ៉ាត និងប៉ាតានីភាគខាងត្បូងប្រទេសថៃ ឱ្យប្រុងប្រយ័ត្នបន្ទាប់ពីមាន ឧប្បត្តិហេតុសន្តិសុខជាបន្តបន្ទាប់ ។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ពលរដ្ឋម៉ាឡេស៊ី ដែលធ្វើដំណើរនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ត្រូវបានជំរុញ ឱ្យចុះឈ្មោះជាមួយស្ថានទូតម៉ាឡេស៊ី។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា “ពលរដ្ឋម៉ាឡេស៊ី ដែលរស់នៅក្នុង ធ្វើដំណើរឆ្លងកាត់ ឬមានបំណងធ្វើដំណើរទៅ និងមកពីខេត្តព្រំដែនភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ រក្សាការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំសុវត្ថិភាព បំរាមគោចរ និងការណែនាំសន្តិសុខទាំងអស់ ដែលអនុវត្តដោយអាជ្ញាធរមូលដ្ឋាន”។
គួរបញ្ជាក់ថា កងទ័ពតំបន់ភូមិភាគ៤ របស់ប្រទេសថៃ កាលពីថ្ងៃសៅរ៍ បានណែនាំសាធារណជនឱ្យប្រុងប្រយ័ត្ន បន្ទាប់ពីការកើតឡើងនៃឧប្បត្តិហេតុហិង្សាជាច្រើន នៅក្នុងខេត្តព្រំដែនភាគខាងត្បូងរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
