សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា។




