ព័ត៌មានអន្តរជាតិ

ប្រទេសសិង្ហបុរី នឹងផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៥៥.០០០ ដុល្លារដល់កុមារម្នាក់ៗ ក្នុងពេលដែលអត្រា ផ្តល់កំណើតទាបបំផុតមិនធ្លាប់មាន

បរទេស៖ ប្រទេសសិង្ហបុរី បានបង្ហាញគោលនយោបាយគាំទ្រថ្មី ដែលនឹងផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ដល់កុមារសិង្ហបុរីម្នាក់ៗដែលមានសិទ្ធិទទួល បានលុយជិត ៧០.០០០ ដុល្លារសិង្ហបុរី ស្មើនឹងប្រហែល ៥៥.១៥០ ដុល្លារអាមេរិក ចាប់តាំងពីចាប់កំណើតរហូតដល់អាយុ ១៧ឆ្នាំ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា ទឹកប្រាក់ចំនួនសរុបមានរហូតដល់ ៦២.០០០ដុល្លារសិង្ហបុរីក្រោមកញ្ចប់ជំនួយកុមារសិង្ហបុរីថ្មី និងប្រហែល ៧.៥០០ ដុល្លារសិង្ហបុរីក្នុងអត្ថប្រយោជន៍ដែលមានស្រាប់ ដូចដែលបានប្រកាសដោយនាយករដ្ឋមន្ត្រី Lawrence Wong នៅក្នុងពិធីជួបជុំទិវាជាតិឆ្នាំ ២០២៦ កាលពីថ្ងៃអាទិត្យ។

យោងតាមនាយកដ្ឋានប្រជាជន និងទេពកោសល្យជាតិ គឺថា កញ្ចប់ថ្មីនេះបានបង្រួបបង្រួម និងជំនួសការគាំទ្រហិរញ្ញវត្ថុ ដែលពីមុនត្រូវបានផ្តល់ ជូនដោយគម្រោងពីរផ្សេងទៀត។

ក្នុងចំណោមអត្ថប្រយោជន៍ រួមមានអំណោយជាសាច់ប្រាក់ ១០.០០០ ដុល្លារសិង្ហបុរីសម្រាប់ទារកដែលមានសិទ្ធិទទួលបានម្នាក់ៗដែលកើតនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៧ ឬក្រោយនេះ ដែលត្រូវបែងចែកជាពីរផ្នែកក្នុងរយៈពេល ១២ ខែដំបូងបន្ទាប់ពីកំណើត និងឥណទាន ២.០០០ ដុល្លារសិង្ហបុរីជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ១៦ ឆ្នាំដំបូងនៃជីវិតរបស់កុមារ សរុបចំនួន ៣២.០០០ ដុល្លារសិង្ហបុរី។

បើប្រៀបធៀបទៅនឹងគម្រោងបច្ចុប្បន្ន កូនច្បងអាចទទួលបានប្រាក់បន្ថែមចំនួន ៤២.០០០ ដុល្លារសិង្ហបុរី នៅពេលអាយុ ១៧ ឆ្នាំ ខណៈដែលការកើនឡើងសម្រាប់កូនទីបីនឹងមានចំនួន ១៩.០០០ ដុល្លារសិង្ហបុរី។
ប្រែសម្រួលៈ ណៃ តុលា

To Top