Feature

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2)

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលប្រារព្ធឡើង ក្រោមមូលបទ៖ “សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅអគារអគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ពិធីបើកសន្និសីទដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា និងជំរុញការពិភាក្សាលើការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម តាមរយៈការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើរទន្ទឹមគ្នានឹងការកសាងស្មារតីសាមគ្គីភាព និងភាពជាដៃគូជិតស្និទ្ធរវាងបណ្តាសភានៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក៕

To Top