Feature

កូនត្រីចំនួន ១០ម៉ឺនក្បាល បានលែងចូល ទៅក្នុងទន្លេសេសាន ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ នៃក្រុមហ៊ុន CHINA HUANENG និងរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៥ ខែសីហា បានលែងកូនត្រីដែលមានគុណភាពខ្ពស់ចំនួន ១០ម៉ឺនក្បាលចូល ទៅក្នុងទន្លេសេសានខេត្តស្ទឹងត្រែង។ 

ចាប់តាំងពីឆ្នាំ ២០១៩ មក កូនត្រីសរុបជាង ៦១ម៉ឺនក្បាល ត្រូវបានលែង និងបានការពារប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់នៃទឹកទន្លេដែលហូរកាត់ ដោយតាមរយៈវិធានការដូចជាការគ្រប់គ្រងខ្សែទឹកនៃត្រី ការត្រួតពិនិត្យអេកូឡូស៊ី និងការអនុវត្តច្បាប់រួមគ្នាជាដើម។

To Top