រុស្ស៊ីជួយអ៊ីរ៉ង់ផលិតមីស៊ីល ល្បឿនលឿនជាងសំឡេង ដើម្បីវាយប្រហារ កងនាវារបស់អាមេរិក
បរទេស៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ រុស្ស៊ីបានជួយអ៊ីរ៉ង់ដោយសម្ងាត់ ក្នុងការអភិវឌ្ឍមីស៊ីល ល្បឿនលឿនជាងសំឡេង ដែលជាការផ្ទេរបច្ចេកវិទ្យាយោធាយុទ្ធសាស្ត្រ ដ៏សំខាន់បំផុតមួយពីទីក្រុងមូស្គូ ទៅកាន់ទីក្រុងតេហេរ៉ង់ នេះបើយោងតាមកាសែត Financial Times។
យោងតាមសារព័ត៌មាន RBC UKRAIN ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ថា កម្មវិធីសម្ងាត់រយៈពេលច្រើនឆ្នាំ ដែលមានឈ្មោះកូដថា C430L បានចូលរួមជាមួយអ្នកជំនាញមីស៊ីលដែលមានបទពិសោធន៍ច្រើនបំផុតរបស់រុស្ស៊ី ដើម្បីជួយអ៊ីរ៉ង់បង្កើតអាវុធប្រភេទថ្មីមួយ ដែលមានសមត្ថភាព គំរាមកំហែងដល់នាវាផ្ទុកយន្តហោះអាមេរិក និងនាវាផ្សេងទៀតនៅមជ្ឈិមបូព៌ា ។
ការស៊ើបអង្កេតរបស់ កាសែត Financial Times បានរកឃើញកម្មវិធីនេះ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២៣ ហើយបានបន្ត សូម្បីតែក្នុងអំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ – ដោយផ្អែកលើការឆ្លើយឆ្លង របស់រុស្ស៊ីដែលលេចធ្លាយ ទិន្នន័យធ្វើដំណើរ និងការវិភាគប៉ាតង់យោធា។
គោលដៅសំខាន់នៃ C430L គឺដើម្បីជួយអ៊ីរ៉ង់ អភិវឌ្ឍម៉ាស៊ីនល្បឿនលឿន ដែលអនុញ្ញាតឱ្យមីស៊ីល ល្បឿនលឿនជាងសំឡេងច្រើនដង។
ប្រែសម្រួលៈ ណៃ តុលា
