ព័ត៌មានអន្តរជាតិ

បែលហ្ស៊ិក​ បដិសេធ ចំពោះការជំរុញឡើងវិញ លើការប្រេីប្រាស់ទ្រព្យសម្បត្តិ របស់រុស្ស៊ី​ ដែលត្រូវបានបង្កក

ប្រ៊ុចសែល៖ ការជំរុញឡើងវិញដោយ រដ្ឋសមាជិកសហភាពអឺរ៉ុប ជាច្រើនដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី​ ដែលត្រូវបានបង្កក​ ដើម្បីគាំទ្រអ៊ុយក្រែន​ បានទាក់ទាញចំណាប់អារម្មណ៍តិចតួចពីរដ្ឋ មន្ត្រីសហភាពអឺរ៉ុប ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោក Maxime Prevot បានឧ្យដឹងបន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការជាមួយ សមភាគីសហភាពអឺរ៉ុប​របស់លោកនៅអៀរឡង់។

ប្រទេសប៉ូឡូញ ហូឡង់ អេស្ប៉ាញ និងស៊ុយអែតបានផ្ញើលិខិតមួយទៅកាន់គណៈកម្មការអឺរ៉ុបកាលពីសប្តាហ៍មុន ដោយអំពាវនាវឱ្យគណៈកម្មការស្វែងរកវិធីថ្មីៗក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ​ ដែលត្រូវបានបង្កករបស់ធនាគារកណ្តាលរុស្ស៊ី​ ដើម្បីគាំទ្រអ៊ុយក្រែន។

លោក Prevot បានលេីកឡេីងថា ជំហររបស់បែលហ្ស៊ិកលើបញ្ហានេះនៅតែមិនផ្លាស់ប្តូរអស់រយៈពេលមួយឆ្នាំ ដោយបន្ថែមថាមូលដ្ឋានសម្រាប់ការជំទាស់របស់ខ្លួននៅតែមានសុពលភាព។

លោកបានព្រមានថា ការប្រើប្រាស់ទ្រព្យសម្បត្តិតាមរយៈយន្តការដែលស្មើនឹងការរឹបអូសនឹងបង្កឱ្យមានហានិភ័យសំខាន់ៗ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top