ប្រធានមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹង និងបង្កើនប្រសិទ្ធភាព នៃការផលិតនិងផ្សព្វផ្សាយ សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវឌ្ឍនភាព នានាក្នុងខេត្ត
ខេត្តពោធិ៍សាត់÷ នៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៦ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំស្តីពី «ការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផលិត និងផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ព្រមទាំងវឌ្ឍនភាពនានាក្នុងខេត្ត» អមដោយការប្រគល់សម្ភារៈ និងឧបករណ៍បច្ចេកទេសសម្រាប់បម្រើឱ្យវិស័យព័ត៌មាន» ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សមាសភាពចូលរួម លោក លោកស្រីអនុប្រធានមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យចំណុះទាំង៥។

១. គោលបំណង និងខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ ការបង្កើនប្រសិទ្ធភាព នៃការផលិត និងផ្សព្វផ្សាយ ៖ កិច្ចប្រជុំបានផ្តោតសំខាន់លើការតម្រង់ទិស និងលើកកម្ពស់គុណភាព នៃការផលិតមាតិកា ព័ត៌មានឱ្យកាន់តែមាន ភាពទាក់ទាញ ទាន់ហេតុការណ៍ និងមានប្រភពច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់អ្នកប្រើប្រាស់ក្នុងសម័យកាលឌីជីថល។
ការផ្សព្វផ្សាយសមិទ្ធផលរាជរដ្ឋាភិបាល និងវឌ្ឍនភាពខេត្ត៖ ជំរុញការយកចិត្តទុកដាក់ខ្ពស់លើការប្រមូល និងផ្សព្វផ្សាយព័ត៌មានអំពីសមិទ្ធផលជាក់ស្តែងរបស់រាជរដ្ឋាភិបាល នយោបាយឈ្នះ-ឈ្នះ ព្រមទាំងការអភិវឌ្ឍ និងវឌ្ឍនភាពលើគ្រប់វិស័យនៅក្នុងខេត្ត/មូលដ្ឋាន ដើម្បីឱ្យសាធារណជនបានយល់ដឹងកាន់តែច្បាស់លាស់ និងទូលំទូលាយ។
ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ៖ ជំរុញស្មារតីម្ចាស់ការ និងបុរេសកម្មក្នុងការប្រមូល ផលិត និងឆ្លើយតបព័ត៌មានក្លែងក្លាយ (Fake News) ឱ្យបានទាន់ពេលវេលា។
២. ប្រគល់សម្ភារៈឧបករណ៍បម្រើវិស័យព័ត៌មាន
សម្ភារៈផ្តល់ជូន៖ រួមមានឧបករណ៍បច្ចេកទេសទំនើបៗសម្រាប់ផលិត ថត រៀបចំកាត់ត និងផ្សព្វផ្សាយព័ត៌មាន (ដូចជា ម៉ាស៊ីនកាមេរ៉ា, កុំព្យូទ័រយួរដៃ)។
គោលបំណងនៃការផ្តល់ជូន៖ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការងារជាក់ស្តែងរបស់មន្ត្រីព័ត៌មាន និងក្រុមការងារបច្ចេកទេស ឱ្យដំណើរការទៅដោយរលូន មានភាពរហ័សទាន់ចិត្ត និងទទួលបានរូបភាព/សម្លេងមានគុណភាពខ្ពស់។

៣. អនុសាសន៍ដឹកនាំ និងទិសដៅការងារបន្ត
ការធ្វើទំនើបកម្មស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយ៖ ជំរុញឱ្យប្រើប្រាស់ថ្នាលឌីជីថល (Digital Platforms) និងបណ្តាញសង្គមឱ្យអស់សក្តានុពល ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យទៅដល់មហាជន।
ការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ៖ រក្សានូវភាពត្រឹមត្រូវ យុត្តិធម៌ ដើរតួជាស្ពានចម្លងព័ត៌មាន ពិតប្រាកដរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
ស្មារតីទទួលខុសត្រូវ ៖ ការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម និងសហការជិតស្និទ្ធរវាងអាជ្ញាធរដែនដី និងស្ថាប័នព័ត៌មាន ដើម្បីធានដើម្បីធានាបាននូវលំហូរព័ត៌មានប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ប្រភព÷ផេកផ្លូវការរបស់លោកប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល



