ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បង្ហាញផែនការផ្តួល រំលំរដ្ឋាភិបាលអ៊ីរ៉ង់

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានឧ្យដឹងថា ការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ឥឡូវនេះគឺជាគោលបំណងកណ្តាល របស់អ៊ីស្រាអែល និង «ស្ថិតនៅក្នុងដៃ» ខណៈដែលភាពតានតឹង ក្នុងតំបន់បន្ដកើនឡើង។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់បុគ្គលិកយោធាអ៊ីស្រាអែល​ នៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មី របស់ជនជាតិយូដានៅទីក្រុង Tel Aviv ថា លោកជឿជាក់លើសមត្ថភាពរបស់អ៊ីស្រាអែល ក្នុងការលុបបំបាត់ការគំរាមកំហែងនេះម្តង និងសម្រាប់ទាំងអស់គ្នា។

នោះមានន័យថា ការផ្តួលរំលំរបបដឹកនាំរបស់អ៊ីរ៉ង់ គឺជាបេសកកម្មស្នូល​ ដែលនៅខាងមុខអ៊ីស្រាអែល ខិតកាន់តែជិតដល់ហើយ​ ដោយលោក​ បានលេីកឡេីងថា​ “វាមិនមែនមិនអាចទៅរួចទេ​ វាស្ថិតនៅក្នុងដៃរបស់យេីងហេីយ។

លោកបានបន្ដថា ភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ «ខ្សោយជាងពេលណាៗទាំងអស់» និងកំពុងតស៊ូ​ ដើម្បីជីវិតរបស់ខ្លួន» ដោយព្រមានប្រទេសសត្រូវរបស់អ៊ីស្រាអែលមួយនេះថា «កុំរញ៉េរញ៉ៃជាមួយអ៊ីស្រាអែល»។

នៅថ្ងៃទី២៨​ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងទៀត។ អ៊ីរ៉ង់​ បានឆ្លើយតបដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិក​ បានបង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដោយរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានប្រកាស “ទិវាសេដ្ឋកិច្ច D-Day” ប្រឆាំងនឹងអ៊ីរ៉ង់ ដោយបង្ហាញទណ្ឌកម្មថ្មីៗ​ ដែលមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់​ កាន់តែឯកោបន្ថែមទៀត៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top