វេទិកា ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ ចាប់ផ្ដើមបើកជាផ្លូវ នៅទីក្រុងសិនជិន
ក្រុងសិនជិន៖ វេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ «Asia-Pacific Media Forum 2026» បានចាប់ផ្ដើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ លេខាធិការដ្ឋានវេទិកាប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានដឹកនាំក្រុមការងារ ទៅចូលរួមយកព័ត៌មាន ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ «Asia-Pacific Media Forum 2026» ក្រោមប្រធានបទ “ការកសាងមាគ៌ាឆ្ពោះទៅរកវិបុលភាពរួមគ្នា សម្រាប់សហគមន៍អាស៊ី-ប៉ាស៊ីហ្វិក»។

វេទិកានេះ មានការចូលរួម ពីប្រធានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នស្រាវជ្រាវ ក៏ដូចជាតំណាងមកពីសាកលវិទ្យាល័យ និងនាយកដ្ឋានរដ្ឋាភិបាលនៃប្រទេសនានា ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕









