ក្រសួងការពារជាតិអាមេរិក ចាប់ផ្តើមពិនិត្យលើមន្ត្រីយោធារាប់សិបនាក់ ពាក់ព័ន្ធករណីលេចធ្លាយ ព័ត៌មានសម្ងាត់
ក្រុមស៊ើបអង្កេត នៃសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើតេស្តស្កេនចាប់កុហក (Polygraph tests) លើមន្ត្រីយោធា និងបុគ្គលិកស៊ីវិលប្រមាណ ៥០ នាក់ ដែលបម្រើការនៅក្នុងអគ្គបញ្ជាការដ្ឋានរួម នៃក្រសួងការពារជាតិអាមេរិក (បង់តាហ្គូន)។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន The New York Times (NYT)។

ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើងដើម្បីស្វែងរកមុខសញ្ញា ដែលបានទម្លាយព័ត៌មានសម្ងាត់ទៅកាន់អ្នកសារព័ត៌មាន ដោយផ្តោតសំខាន់ លើការលេចធ្លាយទិន្នន័យទាក់ទង នឹងការស្រុតចុះនៃស្តុកគ្រាប់រំសេវ និងអាវុធយុទ្ធភណ្ឌ របស់សហរដ្ឋអាមេរិក។
ប្រែសម្រួលដោយ៖ គីរី
