Feature

លោក មាស យ៉ត អញ្ជើញចុះសួរសុខទុក្ខ ពលទាហាន កំពុងតែសម្រាកព្យាបាលជំងឺ នៅស្រុកប្រាសាទសំបូរ

កំពង់ធំ ៖ នាព្រឹកថ្ងៃអាទិត្យ ០៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំសហការី ក្រុមការងារកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមការងារមូលដ្ឋានឃុំស្រើង បានអញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាល លោក ពលបាលឯក ឌី ដុំ ពលទាហាន កងវរសេនាតូចអន្តរាគមន៍លេខ២៦៤ នៃកងពលតូចអត្តរាគមន៍ លេខ៦ ចំណុះកងពលធំលេខ២ ឈរជើងការពារព្រំដែនកម្ពុជា នៅតំបន់ចក់រុន ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

នាឱកាសនោះលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត បានកោតសរសើរយ៉ាងខ្លាំងដល់ លោក ពលបាលឯក ឌី ដុំ ជាវិរជនដែលអង់អាចខ្លាហាន និងប្រឹងប្រែងតស៊ូ ក្នុងការការពារដែនអធិបតេយ្យជាតិកម្ពុជា មិនខ្លាចខ្មាំងសត្រូវដែលឈ្លានពានចង់បានដឹកដីមាតុភូមិរបស់កម្ពុជាយើង ។

លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានជូនពរដល់ លោក ឌី ដុំ ឆាប់ជាសះស្បើយពីជំងឺ នឹងទទួលបាននូវ សុខភាពល្អ កម្លាំងខ្លាំងក្លា ស្មារតីឈ្លាសវៃ មានជ័យជំនះឈ្នះលើខ្មាំងសត្រូវដែលឈ្លានពានប្រទេសកម្ពុជារបស់យើង។

សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកនូវ ÷ អង្គ៥០គីឡូក្រាម មី០១កេស ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រីចំនួន២យួរ ទឹករិសុទ្ធចំនួន ២កេស ព្រមទាំងថវិកាចំនួន ៤០០,០០០រៀល ឧបត្ថម្ភដល់ លោក ពលបាលឯក ឌី ដុំ ផងដែរ៕ដោយសំនៀង

To Top