សម្ដេចធិបតី ៖ ការរៀបចំតាមបណ្តោយ walk street បានបង្កលក្ខណៈឱ្យពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកំសាន្ត ដោយសប្បាយរីករាយ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កេតឃើញថា ការរៀបចំតាមបណ្តោយ walk street បានបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស មកលេងកំសាន្ត ដោយសប្បាយរីករាយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា «ទីបំផុតខ្ញុំបាននាំភរិយានិងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ ដោយសារសង្គ្រាម នៅព្រំដែន ជាងមួយឆ្នាំកន្លងមកនេះ»។

សម្ដេចធិបតី បន្ដថា «ទោះបីជាមិនបានដើរទស្សនា គ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈអោយប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស បានមកលេងកំសាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកំសាន្ត»។

សម្ដេចធិបតី បន្ថែមថា «ខ្ញុំក៏សូមអរគុណ ចំពោះការស្រឡាញ់រាប់អាន របស់លោកអ៊ំ ពូមីង បងប្អូន ក្មួយៗ សម្រាប់រូបខ្ញុំ ព្រមទាំងភរិយានិងកូន»។

គួរជម្រាបថា ផ្លូវថ្មើរជើងចតុមុខនេះ ដំណើរការចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ដោយមិនអនុញ្ញាតឱ្យមានយានជំនិះ គ្រប់ប្រភេទចរាចរឡើយ។ ផ្លូវទេសចរណ៍នេះ បង្កើតមុខរបរជូនប្រជាពលរដ្ឋ បានប្រមាណជិត ១ ៤០០កន្លែង។ ក្នុងនោះ មានអ្នកលក់ដូរទូទៅប្រមាណ១ ០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត៕


