យន្តហោះប៊ូអ៊ីង Boeing 767 មួយគ្រឿង បើកធ្លាក់ផ្លូវស្លាប់ មនុស្ស៥នាក់នៅអាមេរិក
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរបាននិយាយថា មនុស្ស៥នាក់ បានបាត់បង់ជីវិតនិងជាច្រើននាក់
ទៀតរងរបួស បន្ទាប់ពីយន្តហោះ ដឹកទំនិញមួយគ្រឿងបានធ្លាក់ផ្លូវរត់ ហើយបានធ្លាក់នៅជិតអាកាសយានដ្ឋាន
អន្តរជាតិ Miami ។
FAA បានកំណត់អត្តសញ្ញាណយន្តហោះនេះថា ជាយន្តហោះ Boeing 767 ដំណើរការសម្រាប់ក្រុមហ៊ុន Amazon
ដោយក្រុមហ៊ុន 21 Air ។ យន្តហោះបានមកដល់រដ្ឋ Florida ពី San Juan នៅម៉ោងប្រហែល២រសៀលថ្ងៃអាទិត្យ។
រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក Sean Duffy បាននិយាយថា ឧបទ្ទវហេតុនេះ បានបង្ខំឲ្យមានការបញ្ឈប់ប្រតិបត្តិការទាំង
ស្រុងបណ្តោះអាសន្ននៅអាកាសយានដ្ឋាន ខណៈពេលដែលអ្នកឆ្លើយតបដំបូងបានវាយតម្លៃកន្លែងកើតហេតុ។
ក្រុមការងារMiami-Dade Fire Rescue បាននិយាយនៅលើ Xថាក្រុមអ្នកពន្លត់អគ្គីភ័យកំពុងធ្វើការពន្លត់ភ្លើង និង
វាយតម្លៃអ្នកជំងឺ។អង្គភាពបានមកដល់ ដើម្បីស្វែងរកយន្តហោះ ដែលបានឆេះជាលទ្ធផលនៃការធ្លាក់នេះ ដោយមានអណ្តាតភ្លើង និងផ្សែងខ្លាំងផងពីខាងក្នុង។
វីដេអូដែលផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណែត បង្ហាញឱ្យឃើញយន្តហោះ ធ្វើដំណើរហួសពីផ្លូវរត់ និងឆ្លងកាត់ផ្លូវមួយ មុនពេលមកដល់ជិតកន្លែងចត ។ ខ្សែអាត់វីដេអូផ្សេងទៀតបង្ហាញពីអណ្តាតភ្លើងឆាបឆេះផ្នែកខាងស្តាំរបស់វា ខណៈដែលមានផ្សែងខ្មៅហុយចេញពីបំណែកយន្តហោះ។ ស្លាបខាងស្តាំហាក់ដូចជាខូចខាតយ៉ាងធ្ងន់ធ្ងរខ្លាំងជាង៕
ប្រែសម្រួល៖ស៊ុនលី
