Feature

ផ្លូវនិងស្ពានបាឡេ ត្រូវបានស្ថាបនារួចរាល់ ក្រោយរងការខូចខាត ដោយសារទឹកជំនន់ថ្មីៗនេះ

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ស្ពានដែកបាឡេ នឹងផ្លូវចេញចូលស្ពាន ស្ថិតក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានរងការខូចខាត ដោយសារទឹកជំនន់ ត្រូវបាន ក្រុមការងារជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ធ្វើការជួសជុលរួចល់ហើយ និងអាចធ្វើដំណើរចេញចូល បានវិញជាធម្មតា។

នេះបើតាមការលើកឡើងពីលោកសូរប្លាតុង អភិបាលស្រុក ប្រាសាទបាគង ក្នុងឱកាសនោះលោកសូមជំនួសមុខដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកប្រាសាទបាគង សូមថ្លែងអំណរគុណ ចំពោះក្រុមការងារជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលបានឆ្លើយតបទាន់ពេលវេលា ជួយជួសជុលស្ពាននេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top