ព័ត៌មានអន្តរជាតិ

ចិន​ ថ្កោលទោសអាមេរិក​ ចំពោះការលក់អាវុធ ទៅកាន់តំបន់តៃវ៉ាន់

ប៉េកាំង៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានឧ្យដឹងថា ប្រទេសចិន​ នៅតែប្រឆាំងយ៉ាងដាច់អហង្ការ​ ចំពោះការលក់អាវុធ របស់សហរដ្ឋអាមេរិកទៅកាន់តំបន់តៃវ៉ាន់របស់ចិន ដោយសង្កត់ធ្ងន់ថាជំហររបស់ប្រទេសចិន​ គឺច្បាស់លាស់។

លោកបានលើកឡើងបែបនេះ​ ដើម្បីឆ្លើយតបទៅនឹង សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ថ្មីៗនេះតៃវ៉ាន់​ បានទទួលយន្តហោះចម្បាំង F-16V ចំនួន ២ គ្រឿង ដែលបានទិញពីសហរដ្ឋអាមេរិក ហើយមានគម្រោងទទួល យន្តហោះចំនួន ៦៤ គ្រឿងទៀតនៅក្នុងឆ្នាំនេះ។

លោកលេីកឡេីងថា ភាគីសហរដ្ឋអាមេរិកចាំបាច់ត្រូវអនុវត្តការយល់ដឹង រួមដ៏សំខាន់ៗដែលសម្រេច បាននៅក្នុងកិច្ចប្រជុំរវាងប្រធានាធិបតី នៃប្រទេសទាំងពីរ គោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបី រវាងចិននិងសហរដ្ឋអាមេរិក ព្រមទាំងប្រព្រឹត្តដោយប្រុងប្រយ័ត្ន​ ចំពោះបញ្ហាកោះតៃវ៉ាន់។

លោកបានបន្ថែមថា​ បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយការដោះស្រាយបញ្ហានេះ គឺជាកិច្ចការរបស់ប្រជាជនចិនខ្លួនឯង ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ៕

To Top