ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មី ចំនួន ២ខ្នង និងពិធីចែកសញ្ញាបត្រដល់ និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សំខាន់ៗដូចខាងក្រោម ៖
សម្តេចធិបតី ៖ សញ្ញាបត្រនិស្សិតទទួលបាននាពេលនេះ មិនមែនជាចំណុចបញ្ចប់នៃការរៀនសូត្រទេ តែជាចំណុចចាប់ផ្តើមនៃការរៀនសូត្រពេញមួយជីវិត
សម្តេចធិបតី ៖ ពេទ្យមិនមែនជាទេវតា តែធ្វើបេសកកម្មឱ្យទេវតា «មនុស្សឈឺធ្វើឱ្យជា ឈឺធ្ងន់ទៅស្រាល មនុស្សជិតស្លាប់ឱ្យរស់បាន»
សម្តេចធិបតី ៖ ពេទ្យមិនអាចរៀនតែចំណេះជំនាញរឹងទេ តែចំណេះទន់សំខាន់ណាស់ គឺក្រមសីលធម៌ វិជ្ចាជីវៈ
សម្តេចធិបតី បញ្ជាក់ឡើងវិញ ការជ្រើសរើសពេទ្យកុំប្រើផ្លូវកាត់ ដោយសមត្ថភាពពិតប្រាកដជាអទិភាពទី១ ខណៈសញ្ញាបត្រអទិភាពបន្ទាប់
សម្ដេចធិបតី ៖ គុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺសុខភាព និងជីវិតប្រជាជន
សម្តេចធិបតី ៖ រាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ ជាអាទិភាពគន្លឹះទី១
សម្តេចធិបតី៖ ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគ លើអនាគតប្រទេសជាតិ
សម្ដេចធិបតី៖ អាជីពរបស់ពេទ្យទីមួយ គឺការចង់ជួយជីវិតមនុស្ស
សម្ដេចធិបតី ស្នើពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹង កុំប្រើប្រាស់ហួសហេតុ
សម្តេចធិបតី មិនអនុញ្ញាតឱ្យមានការបើករោងចក្រ ផលិតផលបារីអេឡិចត្រូនិច (វេប)
សម្តេចធិបតី ៖ កញ្ឆាជាបញ្ហាសាកល ជាបណ្តាញនៅទូទាំងពិភពលោក
សម្តេចធិបតី ៖ ការបិទការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង មិនមែនចៃដន្យ តែរាជរដ្ឋាភិបាលគិតគូរយូរមកហើយ
សម្តេចធិបតី សុខចិត្តឱ្យគេស្តីបន្ទោស លើការហាមឃាត់ ការប្រើប្រាស់បារីអេឡិចត្រូនិច និងកញ្ជា
សម្តេចធិបតី ៖ ការលក់ដូរនៅតាមសាលា កុំលក់របស់ណាមានសារធាតុប៉ូវកំលាំងច្រើនពេក
សម្តេចធិបតី ឱ្យគិតគូរពិនិត្យ និងសូមឱ្យប្រុងប្រយ័ត្នខ្ពស់ លើកំណើននៃការឆ្លងមេរោគអេដស៍
សម្តេចធិបតី ៖ សុខភាពពលរដ្ឋជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាល
សម្តេចធិបតី ៖ យើងសង្ឃឹមថា រឿងអាក្រក់ៗ នឹងហូរទៅតាមទឹក តែទន្ទឹមនឹងការសង្ឃឹម ក៏យើងត្រូវគិតគូរ និងត្រៀមទប់ស្កាត់ រួមទាំងដោះស្រាយផងដែរ
សម្តេចធិបតី រំលឹកថា នៅសុខៗយោធាថៃ មកបាញ់សម្លាប់ទាហានខ្មែរ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥
សម្តេចធិបតី ៖ កម្ពុជា មិនចង់ធ្វើសង្គ្រាម ជាមួយប្រទេសណាមួយនោះទេ
សម្តេចធិបតី ៖ ដោយសារមានចំណុចទី៣ ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ទើបកម្ពុជា បញ្ឈប់ការផ្ទុះអាវុធ
សម្តេចធិបតី រំលឹកទៀតថា កម្ពុជា មិនដែលធ្វើអ្វីបង្កើនកម្ដៅជម្លោះជាមួយថៃទេ
សម្តេចធិបតី ៖ រាជរដ្ឋាភិបាលផ្ដល់ថវិកា ដី សាងសង់ផ្ទះ គ្រាប់ពូជ ទឹក និងភ្លើងដល់ ពលរដ្ឋរងគ្រោះ ក្នុងជម្លោះព្រំដែនកម្ពុជា ថៃ
សម្តេចធិបតី ៖ ខ្ញុំបានទៅជួបជនភៀសសឹក និងទៅជួបទាហាននៅព្រំដែន តែមិនបង្ហាញរូបភាព
សម្ដេចធិបតី ៖ ឧបការីទូតអាម៉េរិកមកជួបសម្តេច ដោយបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រាប់ថៃឱ្យបញ្ឈប់ការបង្កើនកម្ដៅវាតទីទឹកដីកម្ពុជា៕
