មូលហេតុ ដែលការបិទ ខ្ទប់រថយន្តអគ្គិសនី (EV) ចិន គឺជា «ការបំផ្លាញខ្លួនឯងយ៉ាងធ្ងន់ធ្ងរ» សម្រាប់ក្រុមហ៊ុន ផលិតរថយន្តអាមេរិក
បរទេស៖ យោងតាមអ្នកជំនាញ សហរដ្ឋអាមេរិក គួរតែសហការជាមួយ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតអាគុយ របស់ប្រទេសចិនដោយ “យុទ្ធសាស្ត្រ” តាមរយៈការប្រើប្រាស់វិធានការ ការពារចំគោលដៅ ជំនួសឱ្យការដាក់ “ការរឹតបន្តឹងទាំងស្រុង” ដូចពេលបច្ចុប្បន្ន ដែលទង្វើនេះអាចបណ្តាល ឱ្យក្រុមហ៊ុនផលិតរថយន្ត អាមេរិកប្រឈមនឹងការបាត់បង់ចំណែកទីផ្សារពិភពលោក នេះបើយោងតាមចេះ ផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
លោក John Helveston សាស្ត្រាចារ្យរង នៅសាកលវិទ្យាល័យ George Washington បានលើកឡើង នៅក្នុងកិច្ចពិភាក្សា មួយកាលពីថ្ងៃអង្គារថា៖ “យើងចាំបាច់ត្រូវពិចារណា លើភាពជាដៃគូជាយុទ្ធសាស្ត្រ” ។
លោកបានបន្ថែមបញ្ជាក់ថា អាមេរិកមិន គួរអនុវត្តត្រឹមតែការ រឹតបន្តឹងទាំងស្រុងនោះទេ ប៉ុន្តែគួរតែសម្លឹង មើលឱកាសល្អៗ បំផុតមួយចំនួន និងអនុញ្ញាតឱ្យក្រុមហ៊ុនផលិត រថយន្តអាចស្វែងរកកិច្ចព្រមព្រៀងផ្សេងៗ ដូចជាកិច្ចព្រមព្រៀងផ្តល់អាជ្ញាបណ្ណ (Licensing agreements) ជាដើម ដោយគ្រាន់តែភ្ជាប់មកជាមួយនូវវិធានការ ការពារដែលមានគោលដៅច្បាស់លាស់។
ប្រែសម្រួល៖ គីរី
