AMAZFIT RECHARGE RUN 2026 នឹងបិទការចុះឈ្មោះនៅថ្ងៃទី 20 ខែតុលា វេលាម៉ោង 11:59 យប់!
ភ្នំពេញ៖ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AMAZFIT RECHARGE RUN 2026 កំពុងឈានដល់ដំណាក់កាលចុងក្រោយហើយ! Amazfit Cambodia សូមអញ្ជើញអ្នកស្រឡាញ់ការរត់ និងអ្នកដែលចង់ចូលរួមសកម្មភាពសប្បុរសធម៌ទាំងអស់ ប្រញាប់ចុះឈ្មោះឱ្យបានមុនថ្ងៃកំណត់ ព្រោះការចុះឈ្មោះនឹងបិទនៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2026 វេលាម៉ោង 11:59 យប់។

ព្រឹត្តិការណ៍រត់ប្រណាំងលើកដំបូងរបស់ Amazfit Cambodia នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2026 នៅ Chip Mong Mega Mall 271 ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ 600 នាក់ ក្រោមស្មារតី «រត់ដើម្បីបរិច្ចាគ! រត់ដើម្បី Recharge ខ្លួនឯង»។

លើសពីការរត់ដើម្បីសុខភាព និងការបង្កើតទម្លាប់រស់នៅប្រកបដោយថាមពលវិជ្ជមាន ព្រឹត្តិការណ៍នេះក៏មានគោលបំណងចូលរួមចែករំលែកក្តីសង្ឃឹមដល់កុមារកម្ពុជាផងដែរ។ ប្រាក់ចំណូលបានពីការចុះឈ្មោះ នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ដើម្បីរួមចំណែកគាំទ្រដល់ការថែទាំសុខភាពកុមារ។

អ្នកចូលរួមអាចជ្រើសរើសចម្ងាយរត់តាមចំណង់ចំណូលចិត្ត និងសមត្ថភាពរបស់ខ្លួន ដោយមានជម្រើសពីរគឺ 5KM និង 10KM។ តម្លៃសំបុត្រចូលរួមមានដូចខាងក្រោម៖
- ចម្ងាយ 5KM៖ 15 ដុល្លារ
- ចម្ងាយ 10KM៖ 20 ដុល្លារ

អ្នកចូលរួមនឹងទទួលបានកញ្ចប់សម្ភារៈសម្រាប់ការរត់ប្រណាំង ដែលរួមមាន អាវកម្មវិធីរត់ លេខសម្គាល់អ្នករត់ និងមេដាយបញ្ចប់ទី សម្រាប់អ្នកដែលបញ្ចប់ការរត់តាមចម្ងាយដែលបានជ្រើសរើស។ ក្រៅពីបទពិសោធន៍រត់ប្រណាំង អ្នកចូលរួមក៏អាចរីករាយជាមួយសកម្មភាពផ្សេងៗ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់អ្នករត់ ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍អ្នកស្រឡាញ់កីឡា។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ Amazfit Cambodia ដោយសហការជាមួយ FBO, Cam-Paint និងមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងមានការចូលរួមគាំទ្រពីដៃគូឧបត្ថម្ភ ដៃគូសហការ ដៃគូសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ដៃគូថែទាំផ្នែកកីឡា និងដៃគូផ្សព្វផ្សាយជាច្រើន ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាបទពិសោធន៍ដ៏មានអត្ថន័យសម្រាប់អ្នកចូលរួមទាំងអស់។

សម្រាប់ Amazfit Cambodia ការរត់មិនមែនមានន័យត្រឹមតែការឈានដល់បន្ទាត់បញ្ចប់នោះទេ ប៉ុន្តែជាឱកាសក្នុងការថែរក្សាសុខភាព ពង្រឹងស្មារតី បង្កើតទំនាក់ទំនងក្នុងសហគមន៍ និងចែករំលែកអំពើល្អទៅកាន់អ្នកដទៃ។ រាល់ជំហានក្នុងព្រឹត្តិការណ៍នេះ នឹងក្លាយជាផ្នែកមួយនៃការចូលរួមលើកកម្ពស់សុខភាព និងការគាំទ្រដល់ការថែទាំសុខភាពកុមារកម្ពុជា។
ឆាប់រួសរាន់ឡើង! ចំនួនមានកំណត់! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! ចូលរួមរត់ដើម្បីសុខភាពផ្ទាល់ខ្លួន និងរួមចំណែកបង្កើតក្តីសង្ឃឹមសម្រាប់កុមារកម្ពុជា។
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍
កាលបរិច្ឆេទ៖ 8 ខែវិច្ឆិកា ឆ្នាំ 2026
ទីតាំង៖ Chip Mong Mega Mall 271
ចម្ងាយរត់ និងតម្លៃសំបុត្រ៖
- 5KM៖ 15 ដុល្លារ
- 10KM៖ 20 ដុល្លារ
ថ្ងៃផុតកំណត់ចុះឈ្មោះ៖ 20 ខែតុលា ឆ្នាំ 2026 វេលាម៉ោង 11:59 យប់
រត់ដើម្បីសុខភាពរបស់អ្នក
រត់ដើម្បីចែករំលែកក្តីសង្ឃឹម
រត់ដើម្បីធ្វើឱ្យរាល់ជំហានមានន័យ
AMAZFIT RECHARGE RUN 2026 — រត់ដើម្បីបរិច្ចាគ! រត់ដើម្បី Recharge ខ្លួនឯង!
