Feature

វិបត្តិកុបកម្មនៅបារាំង ត្រូវបានចាត់ទុកជាសារព្រមានដល់អាមេរិក លើបញ្ហាអន្តោប្រវេសន៍

បរទេស៖ យោងតាមបទសម្ភាសន៍នៅក្នុងកម្មវិធី Fox & Friends របស់ទូរទស្សន៍ Fox News ចេញផ្សាយកាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៦នេះថា លោក Simon Hankinson អតីតអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំប្រទេសបារាំង បានធ្វើការកត់សម្គាល់ និងព្រមានថា ភាពចលាចល និងកុបកម្មហិង្សាដែលកំពុងកើតមានឡើងនៅក្នុងប្រទេសបារាំង គឺជាសារព្រមានដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក។

​លោក Simon Hankinson បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សា និងភាពចលាចលយ៉ាងធ្ងន់ធ្ងរ ដែលកំពុងវាយលុក និងគ្រប់ដណ្តប់ទូទាំងប្រទេសបារាំងនាពេលបច្ចុប្បន្ន។

លោកបានលើកយកបញ្ហានៃការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ  និងបញ្ហាប្រឈមក្នុងការធ្វើសមាហរណកម្មសង្គម  ឬការរស់នៅចុះសម្រុងគ្នានៃក្រុមជនអន្តោប្រវេសន៍ មកពិភាក្សា ដោយលោកចាត់ទុកថាបញ្ហាទាំងនេះគឺជាកត្តាឫសគល់ដ៏សំខាន់មួយដែលនាំឱ្យមានភាពតានតឹង។

បន្ថែមពីនេះ លោកក៏បានជជែកវែកញែកអំពីកម្លាំងនយោបាយ និងកត្តាជំរុញផ្សេងៗទៀត ដែលនៅពីក្រោយការបញ្ឆេះឱ្យមានភាពវឹកវរ និងកុបកម្មនៅក្នុងប្រទេសបារាំងផងដែរ។

​ជារួម អតីតអ្នកការទូតរូបនេះបានប្រើប្រាស់ព្រឹត្តិការណ៍ហិង្សានៅបារាំង ជាឧទាហរណ៍ជាក់ស្តែងដើម្បីក្រើនរំលឹកដល់សហរដ្ឋអាមេរិក ឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់លើគោលនយោបាយអន្តោប្រវេសន៍ ដើម្បីបញ្ចៀសវិបត្តិសង្គមស្រដៀងគ្នានេះនាពេលអនាគត។

ប្រែសម្រួល៖ គីរី 

To Top