ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស​ ប្រកាសផ្តល់ជំនួយបន្ថែមចំនួន ១០ពាន់លានផោន សម្រាប់អ៊ុយក្រែន

ឡុងដ៌៖​ លោក John Healey រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស បានឧ្យដឹងថា ចក្រភពអង់គ្លេសនឹងផ្តល់ជំនួយសេដ្ឋកិច្ច និងយោធាបន្ថែមចំនួន ១០ ពាន់លានផោន (ស្មើនឹង ១៣ ពាន់លានដុល្លារអាមេរិក) ដល់ប្រទេសអ៊ុយក្រែន។

នៅក្នុងសុន្ទរកថាស្តីពីថវិកាឆ្នាំ ២០២៦ នៅចំពោះមុខសភាជាន់ទាប លោក Healey បានបញ្ជាក់ថា ជំនួយសេដ្ឋកិច្ច និងយោធាបន្ថែមចំនួន ១០ ពាន់លានផោននេះ គឺ «ផ្អែកលើប្រាក់កម្ចី ការធានាហិរញ្ញវត្ថុ​ សម្រាប់ការនាំចេញ និងថវិកាយោធាបន្ទាន់ចំនួនកន្លះពាន់លានផោន សម្រាប់រដូវរងានេះ»។

លោកបានឱ្យដឹងថា លោក និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានទាក់ទងទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ហ្សេឡិនស្គី កាលពីថ្ងៃពុធ ដើម្បីជម្រាបជូនលោកអំពីការប្តេជ្ញាចិត្តទាំងនេះ។

លោក Burnham បានលើកឡើងថា «នេះគឺជាកញ្ចប់ថវិកាដ៏ធំបំផុតមិនធ្លាប់មាន ដែលចក្រភពអង់គ្លេស​ បានផ្តល់ជូនដល់ប្រទេសអ៊ុយក្រែន»។

យោងតាមរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងការប្រកាសថា ចក្រភពអង់គ្លេស​ បានប្តេជ្ញាផ្តល់ថវិកាសរុបចំនួន ៣៥ ពាន់លានផោន (ស្មើនឹង ៤៧ ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានជំនួយយោធាចំនួន ១៦ ពាន់លានផោន (ស្មើនឹង ២១ ពាន់លានដុល្លារ)៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top