event

មូលហេតុនៅពីក្រោយភាពជោគជ័យ ការទទួលស្គាល់ជាសកល និងចំណាប់អារម្មណ៍របស់ Dave Leduc ទៅលើគុនខ្មែរនៅកម្ពុជា

Dave Leduc ម្ចាស់ខ្សែក្រវាត់ពិភពលោកក្បាច់គុន Lethwei 6 សម័យកាល និងជាទូតសុច្ឆន្ទៈរបស់ 1xBet បាន​បង្ហាញ​ក្តី​ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះគុនខ្មែរ។ នេះ​គឺជារឿងរ៉ាវនៃក្បាច់គុនជាតិកម្ពុជាដែលមានប្រភពដើមតាំងពី​សម័យ​ចក្រ​​ភពខ្មែរ ស្ទើរតែបាត់បង់ទាំងស្រុងកាលពីសតវត្សរ៍មុន ហើយត្រូវបានស្តារឱ្យរស់ឡើង​វិញនារយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ។

ក្បាច់គុនប្រពៃណីខ្មែរមួយនេះមានបច្ចេកទេសវាយចេញច្រើនទម្រង់ ដូចជាការម៉ាត់ ទាត់ ឡើងជង្គង់ វាយកែង ការ​ឱប​បោក​​ ការទាត់ផ្តួលជើងក្រោម និងការចាប់បោក។ ក្រៅពីជួយសាងកម្លាំងកាយ វាថែមទាំងជួយពង្រឹងល្បឿន ភាពបត់​បែន​ និងភាពស៊ូទ្រាំផងដែរ។ ជំនាញទាំងនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការថែរក្សាសុខភាពរាងកាយ និង​សម្រាប់​ការការពារខ្លួនក្នុងស្ថានភាពអាសន្ន។ ថ្មីៗនេះ មជ្ឈមណ្ឌលហ្វឹកហាត់គុនខ្មែរដំបូងគេបង្អស់ប្រចាំប្រទេស ត្រូវ​បាន​​​បើកដំណើរការនៅក្នុងផ្សារទំនើបមួយនាទីក្រុងភ្នំពេញ ដែលអនុញ្ញាតឱ្យសាធារណជន​ទូទៅ​អាចចូលរួម​ហ្វឹកហាត់​បាន​ដោយមិនតម្រូវសម្រាប់តែកីឡាករអាជីពនោះទេ។

លើសពីកីឡា

គុនខ្មែរបានវិវឌ្ឍខ្លួនហួសពីវិស័យកីឡា។ ដោយមានប្រភពដើមចេញពីក្បាច់គុនខ្មែរបុរាណ គុនខ្មែរគឺជានិមិត្តរូបនៃ​ការ​គោរព​ដល់ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ។ ក្រៅពីនេះ គុនខ្មែរក៏មានតួនាទីយ៉ាងទូលំទូលាយផងដែរ។ សម្រាប់​ប្រជាជន​កម្ពុជា នេះគឺជាការបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្លួនទៅកាន់ពិភពលោក។

«គុនខ្មែរ​ គឺជាក្បាច់គុនដ៏រំភើបជក់ចិត្តបំផុត។ អ្វីដែលកីឡាករកម្ពុជាកំពុងធ្វើគឺពិតជាគួរឱ្យស្ញប់ស្ញែងខ្លាំងណាស់។ ខ្ញុំពិត​ជា​​កោតសរសើរជាពិសេសនៅពេលបានឃើញមោទនភាពរបស់ពួកគេ ក្នុងការនាំយកក្បាច់គុន​ជាតិមួយ​នេះទៅ​បង្ហាញ​ដល់​ពិភពលោកទាំងមូល។» ទាំងនេះជាពាក្យសម្ដីរបស់ Dave Leduc ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោកក្បាច់គុន Lethwei​ 6 សម័យកាល និងជាទូតសុច្ឆន្ទៈរបស់ 1xBet ដោយលោកបានបង្ហាញឱ្យឃើញថា គុនខ្មែរ​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិតរមួតទៅនឹងប្រវត្តិសាស្ត្រ និងគុណតម្លៃរបស់ប្រជាជនកម្ពុជា។

កំណើនប្រជាប្រិយភាព

ទសវត្សរ៍ឆ្នាំ 1970 គឺជាចំណុចចាប់ផ្តើមនៃសម័យកាលដ៏លំបាកបំផុតសម្រាប់គុនខ្មែរ។ ក្បាច់គុននេះត្រូវ​បាន​គេ​ហាម​ឃាត់​​ ប៉ុន្តែគ្រូបង្វឹកចាស់វស្សាជាច្រើនបានខិតខំថែរក្សាវាមិនឱ្យបាត់បង់ទាំងស្រុងនោះទេ។ លុះដល់ចុងសតវត្សរ៍​ពេល​ដែល​បម្រាម​ត្រូវបានលុបចោល ក្លឹបប្រដាល់ជាច្រើនបានបើកទ្វារឡើងវិញដើម្បីបណ្តុះបណ្តាលអ្នកប្រយុទ្ធវ័យក្មេង។ សព្វ​ថ្ងៃនេះ ប្រទេសយើងតែងតែរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ និងជើងឯកពិភពលោកជាប្រចាំ ដោយ​មានការ​ចូល​រួម​​ពីកីឡាករមកពីជុំវិញពិភពលោក។

នៅក្នុងឆ្នាំ 2023 ក្បាច់គុនជាតិរបស់យើងត្រូវបានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ទទួលស្គាល់ និងដាក់​បញ្ចូល​ជាវិញ្ញាសាកីឡាផ្លូវការ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិ Phimean Akas Kun Khmer – Fight Clubbing 2026 ក៏ត្រូវបានចាក់ផ្សាយផ្ទាល់តាមរយៈវេទិកាអនឡាញដ៏ល្បីល្បាញទូទាំងពិភពលោក DAZN​ ទៅកាន់ទស្សនិកជននៅជាង 200 ប្រទេសផងដែរ។

កីឡាករ​របស់យើងមានតួនាទីយ៉ាងសំខាន់ដើម្បីលើកស្ទួយប្រជាប្រិយភាពក្បាច់គុនថ្នាក់ជាតិនេះ។ តួអង្គសំខាន់មួយ​រូប​ក្នុង​​ការស្តារគុនខ្មែរឡើងវិញកាលពីសតវត្សរ៍មុនគឺលោក អេ ភូថង ដែលត្រូវបានគេស្គាល់ថាជា «មហាម៉ាត់អាលី របស់​កម្ពុជា» ដោយលោកធ្លាប់ឈ្នះការប្រកួតកម្រិតអាជីពជិត 200 ដង។ បន្ទាប់មកគឺកីឡាករ ចាន់ រតនា ដែល​បាន​សាង​កេរ្តិ៍​ឈ្មោះ​យ៉ាងលេចធ្លោនៅលើសង្វៀន ONE Championship។ បច្ចុប្បន្នកីឡាករ ព្រំ សំណាង, ធឿន ធារ៉ា, ពេជ្រ សម្បត្តិ, អេ​ អាំម៉ារីនភូថង, ម៉ឺន មេឃា រួមទាំងអ្នកប្រយុទ្ធឆ្នើមៗជាច្រើនរូបទៀត កំពុងរួម​ចំណែក​ធ្វើឱ្យ​ក្បាច់គុន​កម្ពុជា​មួយ​នេះ​ទទួល​បានការទទួលស្គាល់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។
ការកសាងអនាគត
Dave Leduc យល់ច្បាស់ថា កីឡាករកម្ពុជាពិតជាត្រូវការកន្លែងហ្វឹកហាត់ទំនើបៗកម្រិតពិភពលោក ដើម្បីជួយ​ឱ្យពួក​គេ​អាចបញ្ចេញសមត្ថភាពបានដល់កម្រិតកំពូល។ ស្រប​ពេលដែលគុនខ្មែរកំពុងមានឈ្មោះបោះសំឡេងកាន់តែខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ លោក Leduc បានសម្រេចចិត្តបើកជំរុំហ្វឹកហាត់ផ្ទាល់ខ្លួនមួយឈ្មោះថា Kong MMA នៅលើ​កោះ​រ៉ុង។ ទីនោះមានផ្តល់ការហ្វឹកហាត់គុនខ្មែរកម្រិតខ្ពស់ បំពាក់ដោយសម្ភារៈទំនើបៗ និងមានគ្រូបង្វឹកស្តង់ដារអន្តរជាតិ ដោយ​លោក Leduc មានគោលដៅលើកស្ទួយក្បាច់គុនកម្ពុជា និងជួយបណ្តុះបណ្តាលកីឡាករលំដាប់​ពិភព​លោក​ជំនាន់​ក្រោយ។ ទន្ទឹមនឹងនេះ ម៉ាកយីហោ 1xBet ក៏បានមើលឃើញពីកំណើនប្រជាប្រិយភាពរបស់គុនខ្មែរផងដែរ។ ឥឡូវ​នេះ លោកអ្នកអាចស្វែងរកព័ត៌មានអំពីការប្រកួតនាពេលខាងមុខរបស់កីឡាករកម្ពុជា បានយ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​ផ្នែកកំសាន្តកីឡារបស់ក្រុមហ៊ុន។

តាមដានការប្រកួតរបស់កីឡាករយើង និងចូលរួមគាំទ្រពួកគេជាមួយ 1xBet!

To Top