ពលរដ្ឋជាង៤០០នាក់ នៅខេត្តត្បូងឃ្មុំ ទទួលសេវា ព្យាបាលតាមបែប វេជ្ជសាស្ត្របុរាណចិន ដោយឥតគិតថ្លៃ
ភ្នំពេញ៖ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន ក្រុមទី៥ ដែលជាជំនួយ របស់ប្រទេសចិន មកកាន់ប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ និងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិន ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះគឺជាលើកដំបូងហើយ ដែលក្រុមគ្រូពេទ្យ វេជ្ជសាស្រ្តបុរាណចិន បានរៀបចំសកម្មភាពនេះឡើងក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងកម្មវិធីនេះ ប្រជាពលរដ្ឋ ក្នុងតំបន់ជាង ៤០០នាក់ បានទទួលសេវា ព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនដោយឥតគិតថ្លៃ ក្នុងនោះរួមមាន ការចាក់ម្ជុលវិទ្យាសាស្ត្រ និងការចាប់សរសៃ តាមក្បួនបុរាណចិន ព្រមទាំងមាន ការប្រើប្រាស់ថ្នាំលាបលើស្បែក តាមបែបបុរាណចិន និងការអប់រំសុខភាពស្តីពីការការពារជំងឺផងដែរ។ អ្នកជំងឺជាច្រើន ដែលទទួលបានការព្យាបាល តាមបែបវេជ្ជសាស្ត្របុរាណចិន ជាលើកដំបូង…
ភ្នំពេញ៖ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន ក្រុមទី៥ ដែលជាជំនួយ របស់ប្រទេសចិន មកកាន់ប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ និងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិន ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះគឺជាលើកដំបូងហើយ ដែលក្រុមគ្រូពេទ្យ វេជ្ជសាស្រ្តបុរាណចិន បានរៀបចំសកម្មភាពនេះឡើងក្នុងខេត្តត្បូងឃ្មុំ។
នៅក្នុងកម្មវិធីនេះ ប្រជាពលរដ្ឋ ក្នុងតំបន់ជាង ៤០០នាក់ បានទទួលសេវា ព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនដោយឥតគិតថ្លៃ ក្នុងនោះរួមមាន ការចាក់ម្ជុលវិទ្យាសាស្ត្រ និងការចាប់សរសៃ តាមក្បួនបុរាណចិន ព្រមទាំងមាន ការប្រើប្រាស់ថ្នាំលាបលើស្បែក តាមបែបបុរាណចិន និងការអប់រំសុខភាពស្តីពីការការពារជំងឺផងដែរ។
អ្នកជំងឺជាច្រើន ដែលទទួលបានការព្យាបាល តាមបែបវេជ្ជសាស្ត្របុរាណចិន ជាលើកដំបូង បានបង្ហាញថា អាការៈជំងឺ មានភាពធូរស្រាលច្រើន បន្ទាប់ពីបានទទួលបានការព្យាបាលរួច៕





