ព័ត៌មានជាតិ

ជនភៀសសឹកជាង២ម៉ឺននាក់នៅតែមិនអាចវិលទៅផ្ទះ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ទោះបីជាបទឈប់បាញ់លើកទី២ ក៏ដោយ ក៏នៅសល់ជនភៀសសឹកជាង២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា ក្រោយមានបទឈប់បាញ់ អាជ្ញាធររាជរដ្ឋាភិបាលបានសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ក្នុងតំបន់ដែលពួកគេអាចវិលត្រឡប់ទៅវិញបាន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ប៉ុន្តែរហូតមកទល់នេះ ជនភៀសសឹកជាង២ម៉ឺននាក់នៅតែមិនអាចត្រឡប់ទៅលំនៅឋានវិញបាន។ ឯកឧត្តមបន្តថា “រហូតមកទល់ពេលនេះ ទោះបីជាបទឈប់បាញ់លើកទី២ បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏នៅសល់ជនភៀសសឹកជាង២ម៉ឺននាក់ទៀតនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែការរារាំង តាមរយៈការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស…

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ទោះបីជាបទឈប់បាញ់លើកទី២ ក៏ដោយ ក៏នៅសល់ជនភៀសសឹកជាង២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ។

ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា ក្រោយមានបទឈប់បាញ់ អាជ្ញាធររាជរដ្ឋាភិបាលបានសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ក្នុងតំបន់ដែលពួកគេអាចវិលត្រឡប់ទៅវិញបាន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ប៉ុន្តែរហូតមកទល់នេះ ជនភៀសសឹកជាង២ម៉ឺននាក់នៅតែមិនអាចត្រឡប់ទៅលំនៅឋានវិញបាន។

ឯកឧត្តមបន្តថា “រហូតមកទល់ពេលនេះ ទោះបីជាបទឈប់បាញ់លើកទី២ បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏នៅសល់ជនភៀសសឹកជាង២ម៉ឺននាក់ទៀតនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែការរារាំង តាមរយៈការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងយោធាថៃ” ៕

To Top