ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន ជូនពរឱ្យកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជាធ្វើជាផ្ទះ ទទួលបានជោគជ័យ។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានសម្ដែងការអបអរសាទរចំពោះការបើកសម្ពោធដាក់ឲ្យដំណើរការភូមិហ្វ្រង់កូហ្វូនី!។
លោកឯកអគ្គរដ្ឋទូតគូសបញ្ជាក់ថា «សូមជូនពរកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃខានស្អែកនេះទទួលបានជោគជ័យ»។
សូមរំលឹកថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺជាព្រឹត្តិការណ៍ការទូតអន្តរជាតិដ៏ធំមួយ នៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦៕








