ព័ត៌មានអន្តរជាតិ

១៦កក្កដា១៩៤៥ ជាពេលដែលអាមេរិក ធ្វើតេស្តគ្រាប់បែក អាតូមិក ជាលើកដំបូងបំផុត របស់ខ្លួន

ប្រវត្តិសាស្ត្រ: ១៦ខែកក្កដា ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិក បានធ្វើការសាកល្បងដំបូង នៃគ្រាប់បែកបរមាណូ នៅកន្លែងទម្លាក់គ្រាប់បែកត្រីភាគី នៅក្នុងរដ្ឋញូម៉ិកស៊ិក ភាគកណ្តាល នៃប្រទេស។ អាវុធថ្មីដ៏គួរឱ្យភ័យខ្លាចនេះ បានក្លាយទៅជាចំណុចស្នូលមួយនៅក្នុងសង្រ្គាមត្រជាក់ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត នាគ្រានោះ។

ការបង្កើតគ្រាប់បែកបរមាណូផ្លូវការ របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមជាមួយនឹងការបង្កើតគម្រោង ដែលមានឈ្មោះថា Manhattan តាំងតែពីខែសីហាឆ្នាំ១៩៤២។ គម្រោងនេះបានប្រមូលអ្នកវិទ្យាសាស្ត្រ មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតគ្រាប់បែក បរមាណូ ដែលអាចធ្វើឱ្យមានការបំផ្លិចបំផ្លាញ ថាមពល ដែលមិនអាច នឹកស្មានដល់មួយ ។ គម្រោងនេះបានដំណើរ ការដោយមានភាពប្រញាប់ប្រញាល់ ដោយហេតុថា រដ្ឋាភិបាលអាមេរិក ត្រូវបានគេព្រមានថា ណាស៊ីអាឡឺម៉ង់ បានចាប់ផ្តើមកម្មវិធី ដើម្បីអភិវឌ្ឍអាវុធ បរមាណូនេះ ដូចគ្នា។

នៅខែកក្កដាឆ្នាំ១៩៤៥ អាវុធនេះបានត្រៀមរួចរាល់ សម្រាប់ធ្វើតេស្ត ។ ថ្វីបើអាល្លឺម៉ង់បានចុះចាញ់ប៉ុន្មានខែមុន ក៏ដោយក៏សង្គ្រាមប្រឆាំង នឹងប្រទេសជប៉ុន នៅតែបន្តកើតមាន។ នៅថ្ងៃទី១៦ខែកក្កដា គ្រាប់បែកបរមាណូដំបូង ត្រូវបានបំផ្ទុះនៅក្នុងវាលខ្សាច់ ក្បែររោងចក្រស្រាវជ្រាវ Los Alamos ។ លោកវេជ្ជបណ្ឌិត J. Robert Oppenheimer ជានាយក នៃគម្រោងបានថ្លែងថា Now I am become death, destroyer of worldsដែលមានន័យថា ឥឡូវនេះខ្ញុំក្លាយទៅជាអ្នកស្លាប់ ដោយសារអ្នកបំផ្លាញពិភពលោក ។ ព័ត៌មាននៃការធ្វើតេស្ត ដែលទទួលបានជោគជ័យ ត្រូវបានបញ្ជូនទៅ ប្រធានាធិបតីលោក Harry S. Truman ដែលបានជួបជាមួយមេដឹកនាំ សូវៀតលោក Joseph Stalin នៅក្រុង Potsdam ដើម្បីពិភាក្សា អំពីពិភពលោកក្រោយសង្គ្រាម ៕

ប្រែសម្រួល:ស៊ុនលី

To Top