ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជាក់ថា មិនចង់ជួបអាមេរិក ខណៈលោក Biegun ទៅដល់កូរ៉េខាងត្បូង

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានអះអាងជាថ្មីថា ខ្លួនគ្មានចេតនាធ្វើកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកនោះទេ គឺប៉ុន្មានម៉ោងមុន ពេលដែលបេសកជន នុយក្លេអ៊ែរកំពូល របស់ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងទៅដល់ទីក្រុងសេអ៊ូល ដើម្បីពិភាក្សា ពីវិធីបំបែកភាពជាប់គាំង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយក្រុងព្យុងយ៉ាង។

លោក Kwon Jong-gun អគ្គនាយកទទួលបន្ទុកកិច្ចការបរទេស របស់ក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយថា នៅតែមានមនុស្សនិយាយ អំពីការរកស៊ីរវាងកិច្ចប្រជុំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្ទាប់ពីលោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស Choe Son-hui បានធ្វើឱ្យច្បាស់ថាកូរ៉េខាងជើង នឹងមិនធ្វើកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកនោះទេ។

លោក Kwon បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាល កូរ៉េខាងជើងថា “និយាយឲ្យចំទៅម្តងទៀត យើងមិនមានចេតនា ចង់អង្គុយទល់មុខគ្នា ជាមួយសហរដ្ឋអាមេរិកនោះទេ”៕ ដោយ៖ ឈូក បូរ៉ា

To Top