ព័ត៌មានអន្តរជាតិ

អាមេរិក ជូនដំណឹង ទៅប្រមុខយូអិន ស្ដីពីការដកខ្លួនចេញ ពីអង្គការសុខភាពពិភពលោក

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិក បានជូនដំណឹង ដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ អំពីការដកខ្លួនចេញពីអង្គការ សុខភាពពិភពលោក WHO។

លោកថា “ជាចម្លើយទៅនឹងសំណួរ ដែលទទួលបានឥឡូវនេះ ខ្ញុំអាចនិយាយបានថានៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០ សហរដ្ឋអាមេរិក បានជូនដំណឹងដល់ អគ្គលេខាធិការ ក្នុងឋានៈជារដ្ឋលេខាធិការ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ នៃអង្គការសុខភាពពិភពលោក ពីការដកខ្លួនចេញ ។

អ្នកនាំពាក្យ របស់អគ្គលេខាធិការលោក Antonio Guterres បានឲ្យដឹងនៅក្នុងអ៊ីមែលមួយផ្ញើទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មាន របស់អង្គការសហប្រជាជាតិថា អង្គការសុខភាពពិភពលោក មានប្រសិទ្ធិភាព នៅថ្ងៃទី០៦ ខែកក្កដាឆ្នាំ ២០២១ ។

សហរដ្ឋអាមេរិក គឺជាភាគីនៃរដ្ឋធម្មនុញ្ញ របស់អង្គការសុខភាពពិភពលោក ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ១៩៤៨ ការចូលរួម របស់សហរដ្ឋអាមេរិក នៅក្នុងអង្គការសុខភាពពិភពលោក ត្រូវបានទទួលយកដោយសភា សុខាភិបាលពិភពលោក ដោយមានលក្ខខណ្ឌជាក់លាក់ ដែលបានកំណត់ដោយ សហរដ្ឋអាមេរិក សម្រាប់ការដកខ្លួនជាយថាហេតុ ដោយអ្នកនាំពាក្យបាននិយាយថា លក្ខខណ្ឌនានារួមមានការផ្តល់ការ ជូនដំណឹងរយៈពេលមួយឆ្នាំ និងឆ្លើយតបយ៉ាងពេញ លេញនូវការទូទាត់ កាតព្វកិច្ចហិរញ្ញវត្ថុ ដែលបានវាយតម្លៃ៕ដោយ ឈូក បូរ៉ា

To Top