ព័ត៌មានជាតិ

ទូតកម្ពុជា ជាប្រធានចប់ អាណត្តិ នៃគណៈកម្មាធិការអាស៊ាន នៅទីក្រុងសេអ៊ូល ផ្ទេរតំណែង ទៅទូតសិង្ហបុរី

ភ្នំពេញ ៖ លោក ឡុង ឌីម៉ង់ ទូតកម្ពុជា ដែលជាប្រធានចប់អាណត្តិ បានផ្ទេរតំណែង ជូនទៅទូតសិង្ហបុរី ដែលជាប្រធានថ្មី នៃគណៈកម្មាធិការអាស៊ាន នៅទីក្រុងសេអ៊ូល (ACS) នាបន្ទប់ប្រជុំ របស់ស្ថានទូតកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាម ហ្វេសប៊ុក លោក ឡុង ឌីម៉ង់។

ក្នុងឱកាសនោះ ភាគីទាំង២បានពិភាក្សា លើសកម្មភាពការងារនានាកន្លងមក និងផែនការសកម្មភាព សម្រាប់យកទៅអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២០ នេះក្រោម ការដឹកនាំរបស់ប្រធានថ្មី លោកទូត Eric Teo។

លោក ឡុង ឌីម៉ង ក៏បានអរគុណដល់មន្ត្រី និងបុគ្គលិក ស្ថានទូតគ្រប់គ្នា ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ច ប្រជុំទូតអាស៊ាននេះ ប្រកបដោយជោគជ័យ ផ្លែផ្កា និងកិត្តិយសប្រកប ដោយមោទកភាពជាតិ ៕

To Top